គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងគ្រួសារងាយរងគ្រោះចំនួន ២៨៧គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ដោយ: ទេពកង្រី/កំពង់ឆ្នាំង: កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា លោកស្រី ពុំ ចន្ធីនី អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិតិ្តព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចែកអំណោយដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក អម សុភា បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ក្នុងរយះពេល១០ខែ ឆ្នាំ២០២០នេះ សរុបមានចំនួន ២២៤៨គ្រួសារ ស្មើនិង៨៨៤៥នាក់។

ដោយឡែកថ្ងៃនេះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងងាយរងគ្រោះនៅតំបន់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មាន ចំនួន ២៨៧ គ្រួសារ ក្នុងនោះមកពីតំបន់ក្រចាប់ចំនួន ២៤២គ្រួសារ និងភូមិជ្រោយស្លែងចំនួន៤៥គ្រសារ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ លោកស្រី ពុំ ចន្ធីនី បានពាំនាំនូវការនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនទុកចោលពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ទោះជាទៅដល់ទីណាក៏កាកបាទក្រហមកម្ពុជាទៅដល់ទីនោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ រឺ និន្នាការនយោយអ្វីឡើយ។

អំណោយចែកជូននាពេលនោះ ក្នុង០១គ្រួសារទទូលបាន៖ អង្ករ មីត្រីខកំប៉ុង មុង ភួយ ក្រមាសារុង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular