Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖​លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា២០២០

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាសថា​លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ឆ្នាំ​២០២០ ។​ការប្រកាស​របស់​សម្តេច​តេ​ជោ​បន្ទាប់ពី​សម្តេច​និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​បានធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដោយ​ជោគជ័យ​ដោយ​មិនបាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ព្រឹត្តិ ការណ៍​៣​វិច្ឆិកា​នោះទេ ក្រោយ​ធ្វើតេស្ត​លើក​ទី​៤ បានបញ្ចប់​នា​ថ្ងៃទី​១៨ វិច្ឆិកា ។​

 

​នៅ​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ​ក៏បាន​ចេញ​វាយ​កូន​ហ្គោល​ជា​លើកដំបូង​ឡើងវិញ​ផងដែរ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖« ដោយសារ​ជាប់រវល់​ពិសេស​ការដោះស្រាយ​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​បូក​បន្ថែម​ដោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ខ្ញុំ​មិនបាន​វាយកូនគោល ឬ​ហាត់ប្រាណ ជាង​មួយខែ​ហើយ ។ ថ្ងៃនេះ​ចេញ​វាយកូនគោល​លើកដំបូង ជាមួយ​សំភា​រះ​ថ្មី​ពិនិត្យឃើញថា កម្លាំង វាយ​ហាក់​ខ្លាំង​ជាង​មុន​បន្ទាប់ពី​សម្រាក​ក្នុង​បន្ទប់​១៤​ថ្ងៃ ។ អ្វីដែល​ប្លែក​គឺ​ក្បាលពោះ​ដូច​ជាធំ​ជាង​មុន ដូចនេះ​ខ្ញុំ​ត្រូវ​ដើរ ឲ្យ​បាន​ពី​៨​ទៅ​១០​គីឡូម៉ែត្រ​នា​ថ្ងៃនេះ​» ។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សូម​អភ័យទោស​ដែល​សម្តេច​យក​ថ្ងៃ​ធ្វើការ​មក​វាយកូនគោល​តែ​សម្តេច​បាន​ពិនិត្យ​សម្រេច​និង​ចុះ​ហ​ត្ត​លេខា​លើ​ឯកសារ នាៗ​រួចហើយ​និង​ពេល​ល្ងាច​ខ្ញុំ​បន្តការងារ​ដដែល​។​មូលហេតុ​ដែល​ខ្ញុំ​ធ្វើ​ដូចនេះ​ក៏​ព្រោះតែ​ចង់ដឹង​អំពី​សុខភាព​ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​តើ​មានការ​ប្រែប្រួល​យ៉ាង​ណា​? ​។​ម្យ៉ាងទៀត​ទីលាន​វាយកូនគោល​នៅជាប់​នឹង​របង​ផ្ទះ​មិនបាន​ចេញទៅ​វាយ​នៅ​ទីលាន​ឆ្ងាយ​ពី​ផ្ទះ​នោះទេ​។​លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...