ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អ្នកភូមិ និង​សមត្ថកិច្ច បាន​ស្វែង​រកឃើញ​ហើយ​នូវ សព​បុរស​ម្នាក់ ដែល​យក​ឧបករណ៍​សាប ទៅ​ដាក់​ត្រី កាលពី​ម៉ោង ៤ រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ដីព្រៃ​ឫស្សី ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ បុរសរងគ្រោះ ឈ្មោះ ម៉ា​ត ហៃ អាយុ​៤១​ឆ្នាំ មក​ស្នាក់​នៅចាំ​ដី ឲ្យ​ឈ្មោះ យ៉ាង គឹម​ហុយ ដែល​ក៏​ជាម​នុស្ស ចូលចិត្ត​ហូប​ស្រា ជាប្រចាំ រស់​ក្នុងភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ហូប​ស្រា​ស្រវឹង ដូច​រាល់ដង ហើយ​បាន​យក​សាប ទៅ​ដាក់​យក​ត្រី តែ​បាន​ដួល​ដាំ​ក្បាល ទៅក្នុង​ទឹក ធ្វើ​ឲ្យ​ក្បាល​ជាប់​នឹង​ឧបករណ៍​សាប ក៏​លង់ទឹក​ស្លាប់​តែម្តង​៕​