Home ព័ត៌មានជាតិ សន្តិសុខ ​រកឃើញ​ពលករ​ប...

​រកឃើញ​ពលករ​បរទេស គ្មាន​ប័ណ្ណ​ការងារ និ​នង​ដកហូត​លិខិតឆ្លងដែន ជនបរទេស ជាង ៨០ នាក់ ដើម្បី​អនុវត្ត​ច្បាប់​

​ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក យ៉ូ​វ ខេមរ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា ពលករ​បរទេស គ្មាន​ប័ណ្ណ​ការងារ​ច្រើន​នាក់ ដែល មន្ត្រី​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការ​ជាមួយ អគ្គនាយកដ្ឋាន ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រកឃើញ​ពលករ​បរទេស គ្មាន​ប័ណ្ណ​ការងារ ចំនួន ៥៥ នាក់ និង​បានធ្វើ​កំណត់ហេតុ ដក​រក្សាទុក បណ្តោះអាសន្ន លិខិតឆ្លងដែន​ជនបរទេស ចំនួន ២៧ នាក់ ដើម្បី​អនុវត្ត​តាមច្បាប់ ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ចុះ​ត្រួតពិនិត្យ ប័ណ្ណ​ការងារ កម្លាំង​ពលកម្ម លើ​ក្រុមហ៊ុន ចំនួន ៦ ក្នុង​ក្រុងព្រះសីហនុ កាលពី​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ឱ្យដឹងថាៈ យោងតាម​របាយការណ៍ ក្រុមហ៊ុន​ទាំង ៦ ដែល​ក្រុមការងារ​ចម្រុះ​ចល័ត បាន​ចុះ​ត្រួតពិនិត្យ រួមមានៈ​
១.​សណ្ឋាគារ ហាយ​ជី​កាង អ៊ិន​ធើ​ណេ​សិ​នណល ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​បុគ្គលិក​ខ្មែរ​ចំនួន ៧​នាក់ (​ស្រី​៥​នាក់​) បរទេស​ចំនួន ២​នាក់ មាន​ប័ណ្ណ​ការងារ ចំនួន ១​នាក់ គ្មាន​ប័ណ្ណ​ការងារ ចំនួន ១​នាក់​។​
២.​ភោជនីយ៍ដ្ឋាន មែន​ជាង​ហង ស្ថិតក្នុង​សង្កាត់ លេខ​៣ ក្រុងព្រះសីហនុ មាន​បុគ្គលិក​ខ្មែរ ចំនួន ១៦​នាក់ (​ស្រី​៥​នាក់​) បរទេស​ចំនួន ១១ នាក់ (​ស្រី​១​នាក់​) គ្មាន​ប័ណ្ណ​ការងារ ចំនួន ១១ នាក់​។​
៣.​ក្រុមហ៊ុន យុន​ណាន ខន​ស្ត្រា​ក់សិន អេ​ន អ៊ិន​វេស​ម៉ិ​ន ហូល​ឌី​ង​គ្រុប (​ការដ្ឋាន​សំណង់​) ស្ថិតក្នុង​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​បុគ្គលិក​ខ្មែរ ចំនួន ៧៨​នាក់ (​ស្រី​១៥​នាក់​) បរទេស​ចំនួន ៥៥​នាក់ (​ស្រី​១​នាក់​) មាន​ប័ណ្ណ​ការងារ ចំនួន ៤៩​នាក់ គ្មាន​ប័ណ្ណ​ការងារ ចំនួន ៦​នាក់ ។​
៤.​ក្រុមហ៊ុន ម៉ី​តេ ប្រូ​ហ្វា​ខេន ខន​ស្ត្រា​ក់សិន ឯ​.​ក ស្ថិតក្នុង​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​បុគ្គលិក​ខ្មែរ ចំនួន ៧​នាក់ (​ស្រី ៥​នាក់​) បរទេស​ចំនួន ៥០​នាក់ (​ស្រី​១​នាក់​) មាន​ប័ណ្ណ​ការងារ​ចំនួន ២៣​នាក់ គ្មាន​ប័ណ្ណ​ការងារ ចំនួន ២៧​នាក់​។​
៥.​ការដ្ឋាន​សំណង់ គ្មាន​ឈ្មោះ (​ផ្លូវ LV) ស្ថិតក្នុង​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើ​កំណត់ហេតុ ដក​រក្សាទុក​បណ្តោះអាសន្ន លិខិតឆ្លងដែន​ជនបរទេស ចំនួន ១៦​នាក់ ។​
៦.​ក្រុមហ៊ុន សំណង់​ចិន​មិ​ត​លេន (​ខេ​ម​បូ​ឌា​) ខូ​លី​ធី​ឌី ស្ថិតក្នុង​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើ​កំណត់ហេតុ ដក​រក្សាទុក​បណ្តោះអាសន្ន លិខិតឆ្លងដែន​ជនបរទេស ចំនួន ១១​នាក់​។​

​លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ទៀតថាៈ ប្រ​ត្តិ​ប​ត្តិ​ការត្រួតពិនិត្យ​នេះ សមត្ថកិច្ច នឹងធ្វើ​បន្តទៅ​កាន់ ទីតាំង​ផ្សេងៗ​ទៀត ដើម្បី​ពិនិត្យ​លើ​ការងារ អធិការកិច្ច ហត្ថពល​កម្ម​បរទេស ការចុះពិនិត្យ​លើ​ប័ណ្ណ និង​សៀវភៅ​ការងារ ជនបរទេស តាម​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លិប​កម្សាន្ត អាជីវកម្ម​រណប អាជីវកម្ម​ពុំមាន​នាម​ករ​ណ៍ អាជីវកម្ម​ពេល​រាត្រី អាជីវកម្ម​ចល័ត អាជីវកម្ម​លើ​ផ្ទៃ​ទឹក និង​អាជីវកម្ម​ផ្សេងៗ​ទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្ត​ច្បាប់ ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

សាខា ក​.​ប​.​ប​. ខេត្ត​ព្...

ដោយៈ ស​រិ​ទ្ធ/ព្រះសីហនុៈ ...