ដោយៈ health.com.kh៖ ការខ្វះជាតិទឹក ប្រកាច់ ការខូចខាតថ្លើម ដោយសារការខ្វះជាតិទឹក និង ការប្រើថ្នាំច្រើនហួស ដើម្បីបន្ថយកំដៅ ។
ថ្លង់៖ គ្រុនក្តៅខ្លាំង អាចដុតរោមតូចៗ នៅក្នុងត្រចៀក ដែលបណ្តាលឱ្យថ្លង់ ។ ការក្តៅខ្លួន គឺជា មូលហេតុធំបំផុតនៃការថ្លង់ នៅលើកុមារ ។
ជំងឺរលាកស្រោមខួរ៖ ក្តៅខ្លួន ខ្លាំង នៅក្នុងជំងឺរលាកស្រោមខួរអាចនាំអោយខ្វាក់ភ្នែក ។ ការឆ្លងមេរោគ គឺជាមូលហេតុធំបំផុត នៃការពិការភ្នែកនៅលើកុមារ ។ខូចខាតបេះដូង ៖ ជាធម្មតាគ្រុនក្តៅតែឯង មិនបណ្តាលឱ្យមានផលប៉ះពាល់ដល់បេះដូងនោះទេ ។ ប៉ុន្តែ ការ ក្តៅខ្លួនដែលមានមកជាមួយ ការឈឺសន្លាក់ និងមានខូចប្រឹសបេះដូង ធ្វើអោយប៉ះពាល់ដល់ មុខងាររបស់បេះដូង ។
ការខូចខាតទៅលើខួរក្បាល៖ ជាធម្មតាខួរក្បាលត្រូវការសីតុណ្ហភាពធម្មតាគ្រប់ពេលវេលា ។ ការប្រែប្រួលសីតុណ្ហភាពខ្ពស់ ឬទាបក្នុងរយៈពេលខ្លី វាអាចទ្រាំទ្របាន ប៉ុន្តែ ប្រសិនបើ រយៈពេលយូរវាអាចខូចបាន ។ ដែលជាលទ្ធផលធ្វើឲ្យអ្នកមានបញ្ហាដូចជា ច្រឡំ វង្វេង ពិបាក និយាយ និងពិបាកក្នុងការគិត ។
សន្លប់អាចឈានដល់ស្លាប់ ដោយសារពីកត្តាទាំងអស់ ដូចបានរៀបរាប់ខាងលើ ៕PC