Home ព័ត៌មានជាតិ នយោបាយ រដ្ឋសភា នឹង​ប...

រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ នៅ​ថ្ងៃទី​២៥ វិច្ឆិកា ដើម្បី​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់ ៧

ដោយៈ សុផល / ភ្នំពេញៈ កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានអនុម័ត​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់ ចំនួន ៧ ដែល​ទាក់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹក​ជ​ញ្ជួ​ន តាមផ្លូវ​អាកាស​។

​សេចក្តីព្រាងច្បាប់​ទាំង ៧ ដែល​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អ​ធីប​តី​ភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័ត​ដាក់ចូល ក្នុង​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ ពិភាក្សា និង​អនុម័ត នោះ​មានៈ​

– សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើៈ ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើង ហោះហើរ ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី នៃ​ប្រទេស ជា​សមាជិក​អាស៊ាន ណាមួយ និង ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន នៅក្នុង​ទឹកដី នៃ​ប្រទេស​ជា​សមាជិក អាស៊ាន​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ពិធីសារ​អនុវត្ត កញ្ចប់​កិច្ចសន្យា​ទី​៩ និង ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។​
– សេចក្តីព្រាងច្បាប់​ស្តីពី មូល​ប​ត្រ​រដ្ឋ​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...