Home ព័ត៌មានជាតិ សន្តិសុខ ឃុំខ្លួន​មន្ត...

ឃុំខ្លួន​មន្ត្រីនគរបាល​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ចាប់​ស្ត្រី​ម្នាក់ រំលោភ​សេពសន្ថវៈ

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ជា​មន្ត្រីនគរបាល ប៉ុស្តិ៍​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា ដែល​ជាប់​ពាក់ព័ន្ធ ករណី​ដក​កាំភ្លើងខ្លី ភ្ជង់​ស្ត្រី​ម្នាក់ រួច​ចាប់​នាង​រំលោភ​សេពសន្ថវៈ រហូត​បាន សម្រេច ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ដើ​ម្ប​រង់ចាំ ការស៊ើបអង្កេត ជា​បន្តទៀត ដោយសារតែ​ជនសង្ស័យ​រូបនេះ បដិសេធថា មិនបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​នេះ​ទេ​។​

​ជនសង្ស័យ​ឈ្មោះ ខេ​ម វណ្ណឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​ជា​នគរបាលជាតិ ស្នាក់នៅ​ភូមិ បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ចំណែក​ជនរងគ្រោះ​មាន​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍ សែន​ជ័យ​។​

​ហេតុការណ៍​ចាប់រំលោភ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០:២០​នាទី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​រូបគាត់​និង​ប្តី​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ចេញពីផ្ទះ មក​ដក​ក្រអៅឈូក​នៅ​ចំណុចកើតហេតុ​ដោយ​ប្តី​បាន​ឲ្យ​រូបគាត់​នៅ​ឈរ​ចាំ​ម៉ូតូ​ហើយ​ប្តី​ជា​អ្នក​ចុះទៅ​ដក​ក្រអៅឈូក​។​លុះ​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​រួច​បាន​ដើរ​សំដៅ​មករក​រូបគាត់ ដោយ​សួរថា​ប្តី​ទៅណា​? តែ​រូបគាត់​មិន​តប​នោះទេ​។ រួច​ជនសង្ស័យ​ក៏​ពឹង ឲ្យ​ជួយ​បង្វែរ​ក្បាលទូក​នៅក្បែរនោះ តែ​គាត់​បាន​បដិសេធ​ហើយក៏​ដើរចេញ​ក៏ត្រូវ​ជនសង្ស័យ ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ដើមទ្រូង​បង្ខំ​ឲ្យ​ដោះ​សម្លៀកបំពាក់ រួច​ចាប់រំលោភ​រូបគាត់​រហូត​បាន សម្រេច​។​

​ជនរងគ្រោះ​បាន​បន្តទៀតថា​បន្ទាប់ពី​ចាប់រំលោភ​រូបគាត់​រួចហើយ​ជនសង្ស័យ​បម្រុង​រត់គេចខ្លួន​តែ​ពេលនោះ​ខ្លួន​គាត់​ក៏បាន​ប្រើល្បិច​ធ្វើជា​សុំ​លេខ​ទូរស័ព្ទ​ជនសង្ស័យ​ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ​ហើយ​ជនសង្ស័យ​ក៏បាន​ឲ្យ​លេខ​ទូរស័ព្ទ​រួច​បាន​ដើរ​ទៅយក​ម៉ូតូ​ជិះ​គេច​ទៅ​ទិសខាងកើត​បាត់ទៅ​។​ក្រោយមក​រូបគាត់​ក៏បាន​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា​ដោយ​សមត្ថកិច្ច​បាន​សហ​ការ​ជាមួយ ដោយ​ប្រើល្បិច​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ណាត់ជួប​គ្នា​ម្តងទៀត​នៅ​ចំណុច ផ្លូវ​បេតុង ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ​។​លុះ​ពេល​ជនសង្ស័យ​មកដល់​ឃើញ​សមត្ថកិច្ច ក៏​ព្យាយាម​បើករថយន្ត​ម៉ាក​កូរ៉ូឡា​ស៊េរី​ឆ្នាំ​១៩៩៤ គេច​រហូតដល់​ចំណុច​វិមាន​ឈ្នះ​ឈ្នះ តែ​ទោះបីយ៉ាងណា​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...