Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ដែ...

រថយន្ត​ដឹក​ដែក​អេតចាយ បើក​ចុះ​ចំណោត ក្រឡាប់​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​រថយន្ត​

​ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុៈ រថយន្ត​ដឹក​ដែក​អេតចាយ បើក​ចុះ​ចំណោត មិន​ប្រយ័ត្ន​បណ្តាល ឲ្យ​ក្រឡាប់ បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​រថយន្ត កាលពី​ម៉ោង ៦​និង​២០​នាទី ព្រលប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្កឡើង ដោយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1593 ដឹក​ដែក​អេតចាយ ជិះ​គ្នា ពីរ​នាក់ គឺ​ឈ្មោះ រឿន រ៉ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបើកបរ មាន​ទីលំនៅ ភូមិ​ក្រឡាញ់ ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​ឈ្មោះ គឹម តំ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​អង្គរ​ទ្រេត ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​មាន​ទិសដៅ ពី​ក្រុងព្រះសីហនុ ទៅ​ភ្នំពេញ ខណៈ​បើក​តាមផ្លូវ មកដល់​ចំណុចកើតហេតុ បាន​បើក​ចុះ​ចំណោត ផ្លូវ​កោង ហ្វ្រាំង​មិន​ស៊ី បណ្តាល​ឲ្យ​ក្រឡាប់​ឆេះ តែ​មិន​បណ្តាល​ឲ្យ​មនុស្ស រងរបួស​ឡើយ ។ បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានចេញ រថយន្ត ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...