ដោយៈសរិទ្ធ/ភ្នំពេញៈប្រជាជន៥ភូមិក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាបបានអះអាងថាសហគ្រាសសេងគឹមអ៊ីមិនដែលបានទារប្រាក់ក្នុងការធ្វើដំណើរឬដឹកកសិផលតាមផ្លូវលំតភ្ជាប់ពីផ្លូវ៦៧ទៅតំបន់ត្រាវកុដិបែបកុងត្រូលជជុះពីពួកគាត់ឡើយតែបានហាមឃាត់រថយន្តធ្វើអាជីវកម្មដឹកខ្សាច់របស់ក្រុមហ៊ុនផ្សេងទៀតដើម្បីការពារកុំឲ្យផ្លូវលំនេះមានការខូចខាតដែលអាចបង្កការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឬដឹកកសិផល។ទន្ទឹមនេះប្រជាជនសំណូមពរដល់ក្រុមហ៊ុនដែលមានរថយន្តធ្វើអាជីវកម្មដឹកខ្សាច់យកគំរូតាមសហគ្រាសសេងគឹមអ៊ីដោយចេញថវិកាផ្ទាល់ខ្លួនយកមកជួសជុលផ្លូវលំផ្សេងទៀតតភ្ជាប់មកផ្លូវ៦៧ដូចគ្នាដើម្បីធ្វើអាជីវកម្មផងនិងដើម្បីបានជាប្រយោជន៍ដល់ប្រជាជនផងចៀសវាងការដឹកបំផ្លាញផ្លូវបែបនេះគឺជាអំពើមិនសមរម្យទេពោលគឺគិតតែប្រយោជន៍ខ្លួនឯងទៅបំផ្លាញអ្នកដទៃនិងប្រជាជនទៅវិញ។
រូបថតៈប្រជាជនអះអាងថាសហគ្រាសសេងគឹមអ៊ីមិនដែលបានទារប្រាក់នៅផ្លូវលំតភ្ជាប់ពី ផ្លូវ៦៧ទៅតំបន់ត្រាវកុដិទេ
ប្រជាជនរស់នៅភូមិរុន ,ភូមិ តានី , ភូមិ ស្រែ ចង្កូត , ភូមិ ត្មាត ពង និង ភូមិ ជ័យក្នុង ឃុំរុនតាឯក ស្រុកបន្ទាយស្រី និង ជា អ្នកប្រើប្រាស់ ដោយ ផ្ទាល់ នូវ ផ្លូវមួយខ្សែ ស្ថិតនៅ ភូមិ តានី និង ភូមិ រុន ឃុំ រុនតាឯក ស្រុក បន្ទាយស្រីបានបញ្ជាក់នៅថ្ងៃទី១៨ខែវិច្ឆិកាថាយើងខ្ញុំទាំងអស់គ្នាសូមជម្រាបសាធារណជននិងអាជ្ញាធរទាំងអស់ ពាក់ព័ន្ធ នឹង ការប្រើប្រាស់ ផ្លូវមួយខ្សែ ខាងលើ ដូចតទៅៈ នៅមុន ឆ្នាំ ២០១៦ ផ្លូវមួយខ្សែ នេះ គឺជា ផ្លូវ រទេះ ចាស់ មាន ភាព តូច ចង្អៀត និង រលាក់ ធ្វើ ឱ្យ យើងខ្ញុំ ទាំងអស់គ្នា ពិបាក ក្នុង ការ ធ្វើដំណើរ និង ដឹក កសិផល ។ ក្រោយមក នៅ អំឡុង ឆ្នាំ ២០១៦ សហគ្រាស សេង គឹ ម អ៊ី បាន មក ដាក់ ទីតាំង ប្រកប អាជីវកម្ម ខ្សាច់នៅក្នុង មូលដ្ឋាន ឃុំ រុនតាឯក ស្រុក បន្ទាយស្រី ។ ដោយ ពិនិត្យ ឃើញថា ស្ថានភាព ផ្លូវ រទេះ មាន សភាព ចាស់ ទ្រុឌទ្រោម តូច ចង្អៀត និង ពិបាក ធ្វើដំណើរ សហគ្រាស នេះ ក៏បានស្នើសុំ ប្រជាពលរដ្ឋ ដែល មាន ដី នៅ ជាប់ ផ្លូវ និង បាន ទិញ ដី មួយចំនួន ផ្ទាល់ខ្លួន សម្រាប់ ធ្វើ ផ្លូវ ព្រមទាំង បាន សុំច្បាប់ ទៅ អាជ្ញាធរ ភូមិ -ឃុំ -ស្រុក ធ្វើការ សាងសង់ និង ថែទាំ ផ្លូវ ដីក្រហម ទំហំ ៨ ម៉ែត្រ ប្រវែង ប្រហែល ២០០០ ម៉ែត្រ ដើម្បី តភ្ជាប់ ពី ផ្លូវ ៦៧ ទៅកាន់ តំបន់ ត្រាវ កុ ដិ សម្រាប់ បម្រើ ឱ្យ ការ ធ្វើដំណើរ ដឹក កសិផល របស់ ប្រជាពលរដ្ឋ ជាទូទៅ ផង និង ដើម្បី សម្រួល ដល់ អាជីវកម្ម ខ្សាច់ របស់ សហគ្រាស ផង ។
រូបថតៈប្រជាជនអះអាងថាសហគ្រាសសេងគឹមអ៊ីមិនដែលបានទារប្រាក់នៅផ្លូវលំតភ្ជាប់ពី ផ្លូវ៦៧ទៅតំបន់ត្រាវកុដិទេ
ប្រជាជនទាំងនោះបានបន្តថាយើងខ្ញុំ ទទួល បាន ការប្រើប្រាស់ ផ្លូវ ដីក្រហម នេះ យ៉ាង ងាយស្រួល និង មិនធ្លាប់ មាន បញ្ហា ណាមួយ កើតឡើង ឡើយ ចាប់តាំងពី ពេលនោះ មក ដោយសារតែ សហគ្រាស នេះ មានការ យកចិត្តទុកដាក់ ជួសជុល ថែទាំ និង មាន ពេលវេលា ច្បាស់លាស់ ក្នុង ការ ដឹកជញ្ជូន ខ្សាច់ ដែល មិន ប៉ះពាល់ ដល់ ការ ធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ ឡើយ ។ ប៉ុន្តែ ចាប់ពី ពាក់ ក ណ្តា ល ឆ្នាំ ២០១៩ មក នៅពេល ដែល មាន អាជីវករ មួយចំនួន មក ធ្វើអាជីវកម្ម ខ្សាច់ ជាបន្តបន្ទាប់ ធ្វើ ឱ្យ ផ្លូវ មាន សភាព ហុយ ពិបាកធ្វើ ដំណើរ និង មាន ការខូចខាត ។ អាជីវករ ខ្លះ មិន មាន ច្បាប់ ទម្លាប់ ត្រឹមត្រូវ ឡើយ ហើយ បាន យក កម្មករ ជនជាតិ វៀតណាម មក ធ្វើការថែម ទៀត ផង ។ សភាព បែបនេះ បាន ធ្វើ ឱ្យ យើងខ្ញុំ ជា អ្នកប្រើប្រាស់ ផ្លូវ នេះ ជួប ការ លំបាក ក្នុងការធ្វើដំណើរ ពី មួយថ្ងៃ ទៅ មួយថ្ងៃ ។ ដោយ ពិនិត្យ ឃើញ សភាព បែប ប នេះ សហគ្រាស សេង គឹ ម អ៊ី ក៏បាន រៀបចំ ជា បង្គោល បារ៉ាស់ កម្ពស់ ប្រហែលជា ២ ម៉ែត្រ ដើម្បី បង្ការ កុំឱ្យ មាន រថយន្ត ដឹក ខ្សាច់ ដោយ មិន មាន ច្បាប់ ទម្លាប់ប់ ដែល បើកបរ ដោយ មិន ទទួលខុសត្រូវ ប្រើប្រាស់ ផ្លូវ នេះ ព្រោះ ផ្លូវ នេះ សហគ្រាស សេង គឹ មអ៊ី ជា អ្នក ធ្វើនិងដើម្បីទុកឲ្យប្រជាជនធ្វើដំណើរ ។
រូបថតៈប្រជាជនអះអាងថាសហគ្រាសសេងគឹមអ៊ីមិនដែលបានទារប្រាក់នៅផ្លូវលំតភ្ជាប់ពី ផ្លូវ៦៧ទៅតំបន់ត្រាវកុដិទេ
ប្រជាជនបានអះអាងថាសម្រាប់ យើងខ្ញុំ ជា ប្រជាពលរដ្ឋ ដែល រស់នៅ និង ប្រើប្រាស់ ផ្លូវ នេះ សូម គាំទ្រ ចំពោះ ការ ដាក់ បង្គោល បារ៉ាស់ដើម្បី ថែទាំ ផ្លូវ នេះ មិនឲ្យខូចខាតនិងបាន ជួយ សម្រួល ដល់ ការ ធ្វើដំណើរ និង ដឹកជញ្ជូន កសិផល នេះ ។ប៉ុន្តែ នៅពេលថ្មីៗនេះ មានជនខិលខូច មួយចំនួន បាន យក ឈ្មោះប្រជាជនមកប្រើប្រាស់ទៅផ្សព្វផ្សាយថា ក្រុហ៊ុនសេងគឹមអ៊ីបានហាមឃាត់ ការ ធ្វើដំណើរ របស់ ប្រជាពលរដ្ឋទៅវិញ ។
ចំពោះបញ្ហានេះយើងខ្ញុំ សូម បដិសេធ ទាំងស្រុង ចំពោះ ការ លើកឡើង នេះ ព្រោះថា ចោទប្រកាន់ ថា យើងខ្ញុំ មិន ពេញចិត្ត ព្រោះ តាំង ពីដើម រៀងមក សហគ្រាស នេះ មិន ដែល បាន ទារប្រាក់ ពី យើងខ្ញុំ ម្តង ណា ឡើយ ។ យើងខ្ញុំ អាច ធ្វើដំណើរ ដោយ មិន តម្រូវ ឱ្យ បង់ប្រាក់ហើយ ដឹកជញ្ជូនកសិផល បាន ដោយសេរី ដោយ មិន មានការ ហាមឃាត់ទៀតផង ។ យើងខ្ញុំ នៅតែ គាំទ្រ និង សំណូមពរ ឱ្យ រក្សាទុក បង្គោល បារ៉ា ស់ នេះ ដោយសារតែ មិនមែន ជា កុងត្រូលជជុះ ឡើយ៕សរន
រូបថតៈប្រជាជនអះអាងថាសហគ្រាសសេងគឹមអ៊ីមិនដែលបានទារប្រាក់នៅផ្លូវលំតភ្ជាប់ពី ផ្លូវ៦៧ទៅតំបន់ត្រាវកុដិទេ