កំចាយ,​ កំចាយមារ​,​កំញើញ​,កំណត់​ ,កំណប់​,កំណល់​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

កំចាយ​
​នាមសព្ទ​
​ឈ្មោះ​ភ្នំ​មួយ​ក្នុង​ខែត្រ​កំពត ក្នុង​ពួក​ភ្នំ​បូកគោ​
​ភ្នំ​កំចាយ ។​

កំចាយមារ​
​នាមសព្ទ​
​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្តព្រៃវែង​
​ស្រុក​កំចាយមារ ។​

​កំញើញ​
(—​ញ៉ើ​ញ​)
​កិរិយាសព្ទ​
​សំដែង​កិរិយា​គំរាម ធ្វើ​អាការ​សម្បើម​គួរ​ឲ្យ​ខ្លាច​ឲ្យ​ស្បើម ។​

កំណត់​
​កិរិយាសព្ទ​
​កត់សម្គាល់​
​កំណត់ទុកក្នុង​ចិត្ត​, កំណត់​ចាំ​មិនបាន ។​
នាមសព្ទ​
​សេចក្តី​ដែល​កត់​, ដែល​សម្គាល់​ទុកជា​នឹង​, ជា​កំរិត​, ទុកជា​ប្រាកដ​
​ធ្វើតាម​កំណត់​, ដាក់គុក​មានកំណត់ ។ សំបុត្រ ។​

កំណប់​
​នាមសព្ទ​
​របស់​ដែល​កប់​ទុក​
​កំណប់ប្រាក់​, កំណប់មាស​, គាស់​កំណប់ ។​

កំណល់​
​នាមសព្ទ​
​ប្រដាប់​សម្រាប់​កល់​
​យក​កំណល់​មក​កល់​សិន​, យក​កំណល់​មក​កល់ កុំ​ឲ្យ​ផ្អៀង ។​
​ទ្រនឹប​គ្រូពេទ្យ​
​កំណល់គ្រូ គេ​យក​សំពត់​ហូល​មួយ ជូន​កំណល់គ្រូ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...