Home ព័ត៌មានជាតិ អប់រំ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​អប់រំ​អនុញ្ញាតឱ្យ​សាលារៀន​និង​កន្លែងកីឡា​បើក​ដំណើរការ​ឡើងវិញ​

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈបន្ទាប់ពី​ផ្អាក​មិន​ឲ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ព្រមទាំង​ការហាត់​ប្រាណនិង​លេង​កីឡា នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយសារ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នោះ​ពេលនេះ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានប្រកាស​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ហើយ​។​

បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន​

​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ នា​ទីស្តីការក្រសួង​អប់រំ​យុវជន​និង​កីឡា បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍៣វិច្ឆិកាត្រូវ​បិទ​បញ្ចប់​នាពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជននៅ​រាជធានី​ភ្នំពេញនិង​ទី​រួម​ខេត្តកណ្តាល ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​តទៅ​។​
​ ​ទន្ទឹម​ជាមួយ​ការប្រកាស​ឱ្យ​បើក​ឡើងវិញ​នេះដែរ លោក​រដ្ឋមន្ត្រី​បាន​ឱ​គ្រឹះស្ថានសិក្សា​ទាំងអស់​ពិសេស លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវតែ​បន្ត​អនុវត្ត​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ​១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។​ជាមួយគ្នា ក្នុងករណី​ចាំបាច់ ត្រូវ​ពាក់​ម៉ាស​ការពារ នៅក្នុង​បរិវេណ​របស់​គ្រឹះស្ថានសិក្សា​។​
​នាឱកាស​នេះដែរ​លោក​បណ្ឌិតសភា​ចា​រ្យ​ក៏បាន​ប្រកាស​ពី​ការ អនុញ្ញាត​ឲ្យ​មានការ​ហាត់ប្រាណ លេង​កីឡា និង​ការចេញចូល បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​តទៅ ប៉ុន្តែ​នៅតែ​បន្ត​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព សុខភាព និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​។​ក្រៅពី​ការប្រកាស​បើក​ឱ្យ​ដំណើរការ​សាលារៀន​ឡើងវិញ​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​នេះ​លោក​ហង់​ជួន​ណ​រ៉ុ​ន​ក៏បាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​រថយន្ត​ដឹក​សិស្ស​តាម​សាលារៀន​និង​ការបើក​លក់​ចំណីអាហារ​តាម​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​និង​ឯកជន​។​
​គួរ​បញ្ជាក់ថា​ក្រសួង​អប់រំ​បាន​ផ្អាក​ឲ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ព្រមទាំង​ការហាត់​ប្រាណ និង​លេង​កីឡា នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​មាន ព្រឹត្តិការណ៍​៣​ខែវិច្ឆិកា​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​ក្រោយ​ព្រឹត្តិការណ៍​នេះ​ចប់​ពេលនេះ​ក្រសួង​អប់រំ​បាន​អនុញ្ញាតឱ្យ​ដំណោះ​រការ ដូច​ធម្មតា​ឡើងវិញ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...