ដោយៈប.ខុន/ភ្នំពេញៈផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងជាង១.០០០ហិកតានៅឃុំខ្សាច់អណ្តែតនិងឃុំពង្រក្នុងស្រុកឆ្លូងខេត្តក្រចេះដែលប្រជាកសិករមិនទាន់ធ្វើការសាបព្រោះបានដោយសារទឹកលិចបន្ទាប់ពីមានភ្លៀងច្រើននៅចុងរដូវនិងផ្លូវលំហូរទឹកគោករាក់ធ្វើឱ្យទឹកស្រកយឺតកំពុងត្រូវបានដោះស្រាយហើយ។នេះបើតាមលោកយិនងួនកូលេនីនអនុរដ្ឋលេខាធិការក្រសួងធនធានទឹកបានប្រាប់ឱ្យរស្មីកម្ពុជានៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះ។
រូបថតៈផ្ទៃដីស្រូវប្រាំងរងផលប៉ះពាល់ពីភ្លៀងចុងរដូវនិងព្រែកគោករាក់ត្រូវបានដោះស្រាយ
លោកយិនងួនកូលេនីនបានបញ្ជាក់ថាករណីទឹកបឹងព្រែកតាកុចស្រកយឺតធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្រូវប្រាំងនេះកាលពីថ្ងៃទី១៨ក្រុមការងារចម្រុះបានចុះពិនិត្យជាក់ស្តែងឃើញថាមកពីមានការគោករាក់ប្រវែង១.៥០០ម៉ែត្រនៅព្រែកទួលថ្ងានដែលចាំបាច់ត្រូវកាយស្តារឱ្យទឹកហូរបានលឿនស្រកផុតពីដីស្រែបានឆាប់។ការងារកាយស្តារនេះនឹងចាប់ផ្តើមអនុវត្តបន្ទាប់ពីមានការសម្រេចពីលោករដ្ឋមន្ត្រីក្នុងពេលឆាប់ៗ។
តំបន់ខាងលើនេះលោក យិន ងួនកូលេនីន និយាយថារាល់ឆ្នាំដល់ខែនេះកសិករបានដាំដុះរួចនិងកន្លែងខ្លះស្រូវជិតទុំទៅហើយ តែឆ្នាំនេះឥឡូវមិនទាន់បានសាបព្រោះផង។
រូបថតៈផ្ទៃដីស្រូវប្រាំងរងផលប៉ះពាល់ពីភ្លៀងចុងរដូវនិងព្រែកគោករាក់ត្រូវបានដោះស្រាយ
រំលឹកឱ្យដឹងថាកាលពីថ្ងៃទី១៨ខែវិច្ឆិកាក្រុមការងារចម្រុះរួមមានមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម មន្ត្រីអាជ្ញាធរខេត្តក្រចេះនិងខេត្តត្បូងឃ្មុំបានចុះពិនិត្យ ស្ថានភាពលំហូរទឹកនៅទីតាំងសំណង់ស្ទាក់ទឹកព្រែកតាកុច ពិនិត្យទីតាំងផ្ទៃ ដីបង្កបង្កើនផលកំពុងលិចទឹកនៅឃុំខ្សាច់អណ្តែត និងឃុំពង្រ ក្នុងស្រុកឆ្លូងខេត្តក្រចេះ ពិនិត្យលំហូរនៃផ្លូវទឹកនៅតាមបណ្តោយព្រែកត្រង់ចំណុចព្រែកកង្ហារនិងចំណុចស្ពានព្រែកជីក ក្រោយ ពីចុះពិនិត្យស្ថានភាពជាក់ស្តែង និងមានការជួបប្រជុំពិភាក្សារួចក្រុមការងារបានឯកភាពដូចតទៅៈ១-រក្សាទុកលំហូរនៃផ្លូវទឹកនៅសំណង់ស្ទាក់ទឹកព្រែកតាកុចនៅដដែលដោយមិនមានបញ្ហាស្ទះផ្លូវទឹកលិចផ្ទៃដីបង្កបង្កើនផលនៅខេត្តក្រចេះនោះទេ,២-ការត្រួតពិនិត្យលំហូរផ្លូវទឹកនៅតាមផ្លូវទឹកមួយចំនួនពិនិត្យឃើញថាមានទីតាំព្រែកទួលថ្ងាន់គោករាក់បន្តិចជាហេតុស្ទះផ្លូវទឹកនិងទី៣-ក្រុមការងារខាងខេត្តក្រចេះសំណូមពរឲ្យមានការស្តារព្រែកទួលថ្ងាន មានប្រវែង១.៥០០ម៉ែត្រ ដើម្បីពន្លឿនចរន្តទឹកហូរ មានទីតាំង នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕
រូបថតៈផ្ទៃដីស្រូវប្រាំងរងផលប៉ះពាល់ពីភ្លៀងចុងរដូវនិងព្រែកគោករាក់ត្រូវបានដោះស្រាយ