Home ព័ត៌មានអន្តរជាតិ កាកបាទ​ក្រហម​...

កាកបាទ​ក្រហម​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​ជា “​គ្រោះមហន្តរាយ​” ធំ​ជាងកូ​វីដ​១៩

​ប្រែ​សម្រួល :​កញ្ញា​ដា​លី​ស ៖ ជំងឺ​រាតត្បាត​កូវី​ដ​១៩ បាន​បង្កចលាចល​ពាស​ពេញ​ពិភពលោក​នៅ​ឆ្នាំ​នេះ ដោយ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៥៦ លាន​នាក់​និង​សម្លាប់​មនុស្ស​ជាង ១,៣ លាន​នាក់ នេះ​បើ​យោង​​តាម​របាយការណ៍​ចុងក្រោយ​របស់​វេបសាយ Worldometer ។​

​ទោះយ៉ាងណា របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា​ដោយ​សហព័ន្ធ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ (IFRC) បាន​និយាយថា ការប្រែប្រួល​អាកាសធាតុ​គឺជា “​មហន្តរាយ​ធំ​” ជាង​ជំងឺ​រាតត្បាត និង “​កំពុង​ពូនផ្តុំ​ជាច្រើន​ទសវត្ស​រ៍​មក​ហើយ​”​។​

IFRC បាន​និយាយ​ក្នុង​របាយការណ៍​គ្រោះមហន្តរាយ​ពិភពលោក​ឆ្នាំ​២០២០​របស់​ខ្លួន​ថា “​ផល​ប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី​កំពុង​សម្លាប់​មនុស្ស​រួច​ទៅ​ហើយ​ហើយ​ធ្វើឱ្យ​ជីវិត​និង​ជីវភាព​រស់នៅ​កាន់តែ​​យ៉ាប់យ៉ឺន​ជា​រៀងរាល់ឆ្នាំ ហើយ​ពួក​វា​នឹង​កាន់តែ​អាក្រក់​ទៅៗ បើ​គ្មាន​វិធានការ​បន្ទាន់​និង​ការប្តេជ្ញាចិត្ត​។ ចំនួន​និង​កម្លាំង​វាយប្រហារ​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​កំពុង​កើនឡើង​យ៉ាងខ្លាំង​ដោយ​មាន​​ព្យុះ​៤ និង​៥​ប្រភេទ​បន្ថែម រលក​កម្តៅ​កាន់តែ​ច្រើនឡើង​កំពុង​បំបែក​ឯតទគ្គ​កម្ម​អាកាសធាតុ និង​ភ្លៀង​ខ្លាំង​ច្រើនឡើង​ក្នុងចំណោម​គ្រោះកាចៗ​ដទៃ​ទៀត​ជាច្រើន​”​។​

​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ចំនួន​មធ្យម​នៃ​វិបត្តិ​ដែល​ទាក់ទង​នឹង​អាកាសធាតុ​ក្នុង​មួយ​ទសវត្សរ៍​បាន​កើនឡើង​ជិត ៣៥ ភាគរយ ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ខណៈ ៨៣​ភាគរយ​នៃ​គ្រោះ​​មហន្តរាយ​ទាំងអស់​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​គឺ​ដោយសារ​អាកាសធាតុ​និង​ព្រឹត្តិការណ៍​ដែល​ទាក់ទង​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ដូចជា​រលក​កម្តៅ​និង​ទឹកជំនន់​។​

​របាយការណ៍​បាន​កត់សម្គាល់​ថា គ្រោះមហន្តរាយ​បែបនេះ​បាន​សម្លាប់​មនុស្ស​ជាង ៤១ ម៉ឺន​នាក់​និង​ប៉ះពាល់​ដល់​មនុស្ស ១,៧ ពាន់​លាន​នាក់​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ​។​

​ក្រៅពីនេះ គ្រាន់តែ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​តែមួយ មាន​គ្រោះមហន្តរាយ​ជាង ១០០ បាន​ប៉ះពាល់​ដល់​មនុស្ស​ជាង ៥០ លាន​នាក់​។​ព្រឹត្តិការណ៍​ភាគច្រើន​គឺ​ជាប់​ទាក់ទង​នឹង​អាកាស​​ធាតុ​។​

​របាយការណ៍​គ្រោះមហន្តរាយ​ពិភពលោក​ក៏​បាន​និយាយ​ផងដែរ​ថា​កញ្ចប់​ថវិកា​សង្គ្រោះ​ដែល​កំពុង​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត​គួរតែ​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើឱ្យ​សហគមន៍​មាន​សុវត្ថិភាព​និង​មាន​ភាព​ធន់​នឹង​ផល​ប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី​៕

​បម្រែបម្រួល​អាកាសធាតុ​កំពុង​សម្លាប់​មនុស្ស​រាល់​ថ្ងៃ​នៅលើ​ពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...