Home ព័ត៌មានជាតិ សង្គម អារម្មណ៍​មួយច...

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈព្រឹត្តិការណ៍​៣​វិច្ឆិកា​២០២០​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​បើទោះបីថា​មាន​មនុស្ស​៤​នាក់​បាន​ឆ្លង​កូ​វីដ​១៩​និង​អ្នក​ប៉ះពាល់​ដោយផ្ទាល់​និង​ប្រយោល​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ក៏ដោយ​តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ហើយក៏​មិនបាន​រាលដាល​ទៅកាន់​សហគមន៍​នោះទេ ។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ការគិតគូរ​ខ្ពស់បំផុត​ដល់​សុខទុក្ខ​និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​បាន​បញ្ជាក់ថា​ការវិលត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ត្រូវបាន​ចាប់ផ្តើម​បន្តទៅទៀត​។

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបហ្វេសប៊ុក)

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ​ពោរពេញ​ទៅដោយ​ការបញ្ចេញ​អារម្មណ៍​របស់​អ្នក​ដែល​ស្តិ​ត​នៅក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែល​បាន​បង្ខាំង​ខ្លួនឯង​អស់​រយៈ ពេល ១៤ ថ្ងៃ​។​អ្នកខ្លះ​បង្ហាញ​ពី​អារម្មណ៍​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ផ្ទះ​ម្នាក់ឯង អ្នកខ្លះ​បង្ហាញ​អារម្មណ៍​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ ។
​គណនី​ហ្វេ​ស​បុក​ឈ្មោះ អន​ឃួន សំ​អូន (​មន្ត្រី​ទូរទស្សន៍​ជាតិ​ក​កម្ពុជា​)​បាន​បង្ហោះ​ខ្លឹមសារ​សំណេរ​យ៉ាង​វែង​រៀបរាប់​ពី​រយៈពេល ១៤​ថ្ងៃ​ដែល​លោក​ត្រូវ​បង្ខាំង​ខ្លួន​នៅក្នុង​បន្ទប់​តូច​មួយ​ដាក់​ដោយឡែក​ពី​ក្រុមគ្រួសារ​ដោយ​លោក​ដាក់​ចំណងជើង​នៃ​ការ​សរសេរថា​”​ជ្រុង​មួយ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់ខ្ញុំ​” ។​លោក​សំ​អូន​បាន​រៀបរាប់ថា​ការធ្វើ​តេស្ត​រោគ​មេរោគ​កូ​វីដ​-១៩ របស់ខ្ញុំ​ក៏​ដូច​សម្តេច ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ក្រុមការងារ​ទាំងអស់​ដែល​បាន​ប្រាស្រ័យ​ការងារ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​ឈានដល់​ការធ្វើ​តេស្ត ដំណាក់កាល​ទី​៤ ជា​ដំណាក់កាល​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​នេះ ។ យើង​គ្រប់គ្នា​បាន​ទន្ទឹង​រងចាំ​លទ្ធផល​ដ៏​អន្ទះសារ​ចំពោះ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤…​ចុងក្រោយ​គឺ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ទាំងអស់គ្នា ។

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបហ្វេសប៊ុក)

​លោក សំ​អូន បន្តថា​រយ​:​ពេល​១៤​ថ្ងៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រស់នៅក្នុង​ស្ថានភាព​ឯក​កោ​តែឯង​ក្នុង​បន្ទប់​បិទទ្វារ​ជិត​ដ៏​តូច​មួយ ដែល​សូម្បីតែ​អ្នកជិតខាង​មិនបាន​ដឹង​ឬ បានដឹង​តាមរយ​:​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) របស់ខ្ញុំ​កាលពី​ថ្ងៃទី​៥​វិច្ឆិកា​គឺជា​ស្ថានភាព​ដ៏​លំបាក​តានតឹង​ផ្លូវចិត្ត និង​ក្នុង​អារម្មណ៍​របស់ខ្ញុំ ខ្លាំងណាស់ ។ បើទោះបីជា​បានដឹងខ្លួន​ថា​ខ្លួន​ខ្ញុំ​ផ្ទាល់​មិនមាន​រោគសញ្ញា​នៃ​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​(​កូ​វីដ​-១៩) ព្រោះ​ខ្ញុំ​មិនបាន​ជួប​ឬ​ប្រាស្រ័យ​ការងារ​ដោយ ផ្ទាល់ ជាមួយ​ប្រមុខ​ការទូត​ហុង​គ្រី​នោះ​ក៏ដោយ​ក៏​ខ្ញុំ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ដាក់ខ្លួន​ដាក់​កាយ​ឃ្លាតឆ្ងាយ​ពី​ភរិយា​និង​កូនៗ តាមរយ​:​ការធ្វើ​ច​ត្តា​ឡី​ស័ក​រស់នៅ​ដាច់ដោយឡែក​តែឯង​ពេញ​រយ​:​ពេល​១៤​ថ្ងៃ ។ ខ្ញុំ​ស្រក់​ទឹកភ្នែក​ម្តងៗ​ដោយសារ​ស្ថានភាព​គ្រួសារ​ខ្ញុំ​(​ភរិយា​ខ្ញុំ​ឈឺ​ជើង​រលាក​សាច់ដុំ និង​រលាក​ខ្លាញ់​កំភួនជើង​) មិនទាន់​ជាសះស្បើយ គាត់​ត្រូវ​ចម្អិន​ម្ហូបអាហារ​បី​ពេល​រាល់ថ្ងៃ​រួច​ឲ្យ​កូន​លើក​យកមក​ឲ្យ​ខ្ញុំ​ទទួលទាន​។ ភរិយា​ខ្ញុំ​ចូល​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ថ្ងៃទី​២៨​តុលា​និង​បានចេញ ត្រឡប់មកផ្ទះ​វិញ​នៅ​ថ្ងៃត្រង់​ទី​៣​វិច្ឆិកា​មុន​៤​ម៉ោង​ដែល​រូបខ្ញុំ​ត្រូវ​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ។ ក្នុង​រយ​:​ពេលនោះ​រូបខ្ញុំ​សម​ណាស់​ជា​អ្នក​ត្រូវ​មើលថែទាំ ភរិយា​ឲ្យ​បាន​ដិតដល់​បំផុត ប៉ុន្តែ​អ្វីៗ​បាន​ក្រឡាប់ចាក់ ៣៦០​ដឺ​ក្រេ ។ ភរិយា​ខ្ញុំ​មិនមាន​អ្នក​ថែទាំ​ទេ​តែ​រូបគាត់​ត្រូវ​មើលថែទាំ​ប្តី​វិញ (​ប្តី​ត្រូវ​រស់នៅក្នុង​ស្ថានភាព​ដាច់ដោយឡែក​តែឯង​)​។ រៀងរាល់ថ្ងៃ​លឺសូរ​តែ​សម្លេង​កូនៗ​និយាយ​គ្នា​ពិសេស​កូនប្រុស​តូច​ទី​៤​របស់ខ្ញុំ​តែង​ស្រែក​ចង់​ជួប​ប៉ាៗ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ទៅកាន់​កូន​ពី​ក្នុង​បន្ទប់​បិទ​ជិត ថា​កូន​ប៉ា ប៉ាៗ​មិនអាច​ជួប​កូន​ក្នុង​ពេលនេះ​បានទេ ប៉ាៗ​ត្រូវ​រស់នៅ​និង​ឃ្លាតឆ្ងាយ​ពី​កូន​១៤​ថ្ងៃ …​។

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបហ្វេសប៊ុក)

​លោក សំ​អូន បន្តទៀតថា​១៤​ថ្ងៃ​ដែល​រូបខ្ញុំ​រស់នៅក្នុង​ស្ថានភាព​ឯក​កោ​នោះ​ខ្ញុំ​តែងតែ​ធ្វើ​លំ​ហាត់ប្រាណ​ជាប់​ជាប្រចាំ ពេលព្រឹក​កន្លះ​ម៉ោង​និង​ពេល​ល្ងាច​កន្លះ​ម៉ោង​។​ខ្ញុំ​ត្រូវ​ព្យាយាម​រត់​ក្នុង​បន្ទប់​មាន​ផ្ទៃក្រឡា​២​ម៉ែត្រ​កន្លះ​គុណ​និង​៤​ម៉ែត្រ​លាតសន្ធឹង​លើ​ចម្ងាយ​ផ្លូវ​៥​គីឡូម៉ែត្រ​(​វាស់​តាម​នាឡិកាដៃ​Iphone)​។​ជាមួយនឹង​ការហាត់​ប្រាណ​នោះ​ខ្ញុំ​តែងតែ​ទទួលទាន​ក្រូចឆ្មារ​និង​ខ្ញី​ចិត​ជា​ចំណិតៗ​ឆុង​ជាមួយ​ទឹក​ក្តៅ​ដាំ​ពុះ​ញើស​ហូរ​ចេញពី​ខ្លួន​រាងកាយ​មាំមួន​ល្អ​និង​មិនដែល​ទទួលទាន​ថ្នាំពេទ្យ​អ្វី​ទាំងអស់ …​។

​លោក សំ​អូន ក៏បាន​បង្ហាញ​ការ​តូចចិត្ត​ពី​មន្ត្រី​សុខាភិបាល និង អាជ្ញាធរ​មូលដ្ឋាន​ដែល​មិនបាន​ធ្វើតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បញ្ជា​ឲ្យ​មានការ តាមដាន​សុខភាព​និង​សកម្មភាព​របស់​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក៏ប៉ុន្តែ​រូបលោក​និង​អ្នក​រួម​ការងារ​ប្រមាណ ៣០​នាក់​ដែល​ជាប់​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា ក៏​មិន​ដែលមាន​មន្ត្រី​សុខាភិបាល ឬ រដ្ឋបាល​មូលដ្ឋាន​ទូរស័ព្ទ​សួរនាំ​បញ្ហា​សុខភាព ឬ ចុះ​មកដល់​លំនៅដ្ឋាន​ម្តងណា​នោះទេ​ក្នុង​រយៈពេល​១៤​ថ្ងៃនេះ ។ បើទោះបី​អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់បាន​អះអាង​នៅមុខ សារព័ត៌មាន​ថា​បាន​ចាត់ចែង​កម្លាំង ២៤ ម៉ោង​ឲ្យ​ចុះ​តាមដាន​ក៏ដោយ ។

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបប៊ីធីវី)

​លោក សំ​អូន បាន​សរសេរ​ទៀតថា​នៅក្នុង​រយ​:​ពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​រូបខ្ញុំ​មិនត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បានដឹង​បានលឺ នោះទេ​ព្រោះ​ក្នុង​រយ​:​ពេល ១៤ ថ្ងៃនេះ​រូប ខ្ញុំ​ស្ថិត​នៅតែ​ក្នុង​បន្ទប់​បិទ​ជិត​ហើយ​ខ្ញុំ​ចេញពីផ្ទះ​តែ​៤​ដង​គត់​គឺ​ការចេញ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​លើក​ទី​១​ថ្ងៃទី​៤ លើក​ទី​២ ថ្ងៃទី​៩ លើក​ទី​៣ ថ្ងៃទី​១៤​និង​លើក ទី​៤ ថ្ងៃទី​១៨​វិច្ឆិកា ។ ក្នុង​រយ​:​ពេល​នេះដែរ​ក្រៅពី​ការ​ទូរស័ព្ទ​សួរសុខទុក្ខ​ពី​មិត្តភក្តិ​បងប្អូន​ពុក​ម៉ែ​និង​កូនក្មួយ​រូបខ្ញុំ​ហាក់​មាន​ភាព​ឯក​កោ​ពី​ក្នុងសង្គម អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល​ដោយសារ​មិនមាន​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​ទូរស័ព្ទ​សួរសុខទុក្ខ ពិសេស​ចង់ដឹង​ពី​ស្ថានភាព​សុខភាព​របស់ខ្ញុំ ក៏ដូចជា​មន្ត្រី​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​ប្រមាណ ៣០ នាក់​ផ្សេងទៀត​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​ដូចជា​រូបខ្ញុំ​ដែរនោះ​ព្រោះ​ពេលធ្វើ​តេស្ត​ម្តងៗ​មន្ត្រី​សុខាភិបាល​តែងតែ​សួរ​លំ​អិតពី​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​និង​អា​ស្រ័ យ​ដ្ឋា​ន​ស្នាក់នៅ​ពិតប្រាកដ​របស់​បុគ្គល​ធ្វើតេស្ត​ម្នាក់ៗ ។ បើទោះបី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដល់​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​សុខាភិបាល ត្រូវ ត្រួតពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​អ្នកពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ទាំងអស់​ពិសេស​សម្តេច​បាន​បញ្ជា​ដល់​ក្រសួងសុខាភិបាល​និង​សាលា​រាជ ធានី​ភ្នំពេញ​រៀបចំ​សណ្ឋាគារ​ផ្កាយ​ប្រាំ​សុខា​ភ្នំពេញ​ទទួល​ឲ្យ​ស្នាក់នៅ​ចំពោះ​បងប្អូន​ដែលមាន​ជីវភាព​ខ្វះខាត​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ។​បើទោះបីជា​មានការ​ខ្វះខាត​ជាក់ស្តែង​ខ្ញុំបាទ​មិនបាន​ទៅ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​នោះទេ​ដើម្បី​កាត់បន្ថយ​ចំណាយ​ដែលជា​បន្ទុក​រដ្ឋ​ប៉ុន្តែ​សុំ​គ្រាន់តែ​ជាការ​ទូរស័ព្ទ​ទំនាក់ទំនង​សួរសុខទុក្ខ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល​ទាក់ទិន​ទៅ​និង​ស្ថានភាព​របស់​អ្នកជំងឺ​គឺ​មិនមាន​ទាល់តែសោះ​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់ខ្ញុំ​។

 

​មាន​ហ្វេ​ស​ប៊ុ​ក​ខ្លះទៀត​បាន​បង្ហោះ​ត្រឹម​រូបភាព​នៃ​ការ​សោកសៅ​ដែល​ត្រូវ​បង្ខាំ​ខ្លួន​នៅក្នុង​បន្ទប់​តែម្នាក់ឯង​អ្នកខ្លះ​បាន​ច្រៀង​ចំរៀង​ដាក់​នៅតាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដោយ​ស្រែកថា ច​ត្តា​ឡី​ស័ក ៗ​ស្គាល់​រសជាតិ ហើយ រាង​ហើយ​លែង​ច​ត្តា​ឡី​ស័ក ។ អ្នក​ខ្លះទៀត​សរសេរ​សំណេរ​ថា ១៤ ថ្ងៃ​រស់​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ប្រៀបបាន​១៤ ខែ ។ ទោះបីថា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​អាច​ឲ្យ​យើង​អាច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ក៏ដោយ​តែ​ការរស់នៅ​ដោយ​បង្ខាំង​ខ្លួន​នៅតែ​ក្នុងផ្ទះ​តែម្នាក់ឯង​វា​ពិតជា​ឯកោ​ណាស់​។ សម្រាប់​ខ្ញុំ​មាន​ទូរទស្សន៍​មើល​មាន​កន្លែង​គេង​ស្រួល​នៅមាន​អារម្មណ៍​ឯកោ​ចុះ​អ្នកផ្សេង​ដែល​មិនមាន​ដូច​ខ្ញុំ​គាត់​ឯកោ​យ៉ាងណា​ទៅ​។​មិត្ត​ខ្លះ​បង្ហោះ​រូប​ប្រពន្ធ​ទៅ​ទទួល​ចេញ​សណ្ឋាគារ​សុខា​,​អ្នក​ខ្លះទៀត​ដាក់​រូបថត​កំពុង​បើកឡាន​ទៅរក​ប្រពន្ធ​ដែល​រងចាំ​នៅ​ខេត្តកំពង់ស្ពឺ ,​អ្នកខ្លះ​បង្ហោះ​រូប​គុយទាវ ថា​បាន​ស្គាល់​រសជាតិ​គុយទាវ​វិញ​ហើយ​, អ្នកខ្លះ​ស្រែកថា​មាន​សេរីភាព​វិញ​ហើយ ៕​

 

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបហ្វេសប៊ុក)

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបហ្វេសប៊ុក)

អារម្មណ៍​មួយចំនួន​ក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​(រូបហ្វេសប៊ុក)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...