Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ល...

បុរស​ម្នាក់ លួច​ចេក​ត្រូវ​អ្នកភូមិ​នាំគ្នា​ដេញ​គប់ ឲ្យ​បែកក្បាល ស្លាប់​ភ្លាមៗ​

ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ បុរស​ម្នាក់ បាន​លួច​ចេក​របស់​ប្រជាពលរដ្ឋ ចំនួន ២ ស្ទង ត្រូវបាន អ្នកភូមិ នាំគ្នា​ដេញ​គប់​នឹង​វត្ថុ​រឹង បណ្ដាល​ឲ្យ​បែកក្បាល ស្លាប់​ភ្លាមៗ កាលពី​ម៉ោង ២​និង​៤០​នាទី រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​ស្រះ ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ។​

​បុរស​រូបនេះ ឈ្មោះ យ៉េ​ប សុខ​ក្រី អាយុ​៣២​ឆ្នាំ មុខរបរ ជា​អ្នកនេសាទ ជនជាតិខ្មែរ​ឥស្លាម ស្នាក់​នៅលើ​ទូក សង្កាត់​កោះអន្លង់ចិន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ បាន​លួច​ចេកពងមាន់ របស់​ប្រជាពលរដ្ឋ ចំនួន ២ ស្ទង ខណៈនោះ ក៏​ផ្អើល​ដល់​ប្រជាពលរដ្ឋ ជិតខាង ដែលមាន​គ្នា​ពី ៣០ ទៅ ៤០ នាក់ ខ្លះ​មាន​កាន់​ដុំថ្ម ខ្លះ​កាន់ដំបង​ឈើ បាននាំគ្នា​រត់​ដេញ​គប់ និង​វាយ​ជនសង្ស័យ ដោយបាន ស្រែកថា ” ចោរៗ “​។ ពេលនោះ ជនសង្ស័យ បាន​រត់​ហែល​ឆ្លង​ទឹកទន្លេ មក​ខាងក្រោយ​រោងចក្រ ហ្គោល​ហ្វែ​ម ចូលក្នុង​ទឹកស្រះ​។​

​ក្រោយមក ប្រជាពលរដ្ឋ បាន​រាយការណ៍ ទៅ​សមត្ថកិច្ច តែ​នៅពេល​កម្លាំង ទៅដល់ ឃើញ ជនសង្ស័យ បាន​ដេកស្លាប់ នៅជាប់​មាត់​ស្រះ បាត់ទៅហើយ ដោយមាន​របួសស្នាមរ​យះ​ក្បាល ហូរឈាម ។​

​នគរបាល​ផ្នែក​ជំនាញ​បច្ចេកទេស ខេត្តកណ្តាល បានមក​ពិនិត្យ និង​វិភាគ​កន្លែងកើតហេតុ បាន​សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់​ដោយសារ​ប៉ះទង្គិច នឹង​វត្ថុ​រឹង មុខ​លើ​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ ។ សាកសព ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ នៅ​ស្រុកកំណើត​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...