ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស ឱ្យដឹង​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា សាលារៀន ចាប់​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ តទៅ ។​

​ប្រភព​ដដែល ក៏បាន​បញ្ជាក់់ដែរថាៈ ពុំមាន​ការពន្យារពេល ប្រឡង​ថ្នាក់ជាតិ​ទេ គឺ​ការប្រឡង​ឌី​ប្លូ​ម នៅ​ថ្ងៃទី​៣០ វិច្ឆិកា និង​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​២១ ខែធ្នូ ខាងមុខនេះ ៕​