Home ព័ត៌មានជាតិ សង្គម ចុះ​ស្រង់​ទិន...

ចុះ​ស្រង់​ទិន្នន័យ​ផ្ទះ​ពលរដ្ឋ រង​ផលប៉ះពាល់ និង​ខូចខាត ដោយ​ទឹកជំនន់ ដើម្បី​ត្រៀម​ជួសជុល

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​រួមជាមួយ លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី កងកម្លាំង និង​ក្រុមការងារ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ស្រង់​ទិន្នន័យ​ផ្ទះសម្បែង របស់​ពលរដ្ឋ​ដែល​ក្រីក្រ ជួប​ការលំបាក និង​ខ្វះ​លទ្ធភាព ហើយ​រង​ផលប៉ះពាល់ និង​ខូចខាត ដោយ​ទឹកជំនន់ កន្លងមក នៅ​ស្រុក​មង្គល​បូរី ក្រុង​សិរីសោភ័ណ ដើម្បី​ត្រៀម​ជួយ​ជួស​ឡើងវិញ​។​

​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ និង​ស្រង់​ទិន្នន័យ​ជាក់ស្តែង ដោយបាន​ឃើញថា ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ និង​ខូចខាត​គ្រោង​នឹង​ជួស ជុល​ឡើងវិញ មាន​ចំនួន ៩​ខ្នង ក្នុងនោះ នៅ​ឃុំ​បត់​ត្រង់ ចំនួន ៥​ខ្នង និង​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី ក្រោក ចំនួន ៤ ខ្នង ។​

​នៅ​ក្រុង​សិរីសោភ័ណ លោក អ៊ុំ រាត្រី រួម​ដំណើរ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង និង​ក្រុមការងារ​ស៊ីវិល កងកម្លាំង បាន​ចុះ​ពិនិត្យ និង​ស្រង់​ទិន្នន័យ ដូចគ្នា ខាងលើ នៅ​សង្កាត់ ព្រះ​ពន្លា អូរ​អំបិល និង​សង្កាត់​ទឹកថ្លា ដែល​មានផ្ទះ​ជាច្រើន​ខ្នង ។ ក្រោយ​ការ​ស្រង់​ទិន្នន័យ រួចរាល់ អាជ្ញាធរ​ដែនដី នឹង​ស្នើសុំ​ការជួសជុល ស្តារឡើងវិញ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...