Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី លើកសរសើរ​ដល់​កង​កម្លាំង​ថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ថាៈ សកម្មភាព​សួរ សុខទុក្ខ និង​ចែក​អំណោយ នៅក្នុង​ថ្ងៃនេះ គឺ​ដើម្បី​ជាការ​លើកទឹកចិត្ត​ផង និង​ជាការ​តបស្នង ចំពោះ​កងកម្លាំង​សន្តិសុខ សណ្ដាប់ធ្នាប់​ខណ្ឌ ទាំងអស់ ដែល​បាន​យក​អស់ កម្លាំងកាយ​ចិត្ត ទាំង​ការថែរក្សា សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ពិសេស ក្នុងពេល មាន​បញ្ហា​កម្មករ ប្រមូល​សំរាម ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម មួយរយៈ​នោះ គឺ​បាន​កងកម្លាំង​សន្តិសុខ សណ្ដាប់ធ្នាប់​ខណ្ឌ​នេះហើយ ដែល​ចេញ​ជួយ ប្រមូល​សំរាម ក្នុង​មូលដ្ឋាន ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ដូច្នេះ នៅពេល​លោក​បាន​ដឹកនាំ មន្ត្រីក្រោមឱវាទ ចុះ​សំណេ​សំ​ណា​ល និង​ផ្ដល់​អំណោយ ជូន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ចំនួន​២ គឺ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ជាការ​លើកទឹកចិត្ត ដែល​កងកម្លាំង សណ្ដាប់ធ្នាប់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​នូវ​បញ្ហា​ប្រឈម ទាំង បី ខាងលើនេះ ទទួលបាន​ជោគជ័យ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង ក៏បាន​សូមឱ្យ​កម្លាំង​មាន​សមត្ថកិច្ច ផ្សេងទៀត កុំ​ច្រណែន​ជាមួយ កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដោយសារតែ​កម្លាំង​ប្រជា​ការពារ ប្រាក់ខែ ឬ​បៀវត្ស មិន​ដូច​កងកម្លាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​នោះទេ ប្រាក់ឧបត្ថម្ភ​របស់គាត់ នៅមានកំរិត ពោលគឺ ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា បាន​ប្រាក់ឧបត្ថម្ភ តែ ៦៧ ម៉ឺន​ប៉ុណ្ណោះ ក្នុង​១​ខែ ។​

​ក្នុងឱកាស​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើងថាៈ ក្នុង​ឆ្នាំ​២០២០​នេះ រាជធានីភ្នំពេញមាន​បញ្ហា​ប្រឈម​ធំៗ ចំនួន​បី ក៏ប៉ុន្តែ​ទោះបីជា យ៉ាងណាក្តី​ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន យើង​បាន​ជំ​នៈ និង​ដោះស្រាយ​ទទួលបាន ជោគជ័យ នូវ​បញ្ហា​ប្រឈម​ធំៗ ចំនួន​៣​នោះ​គឺៈ បញ្ហា​សំរាម បញ្ហា​ទឹកជំនន់​នឹង​បញ្ហា​ប្រឈម នឹង​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា ការចែក​អំណោយ​ជូន​ដល់ កម្លាំង​សណ្ដាប់ធ្នាប់ ទាំងពីរ​ខណ្ឌ ខាងលើនេះ ដោយ​ក្នុង​១​នាក់ៗ ទទួលបាន​អង្ករ ២៥ គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ​ជាមួយនឹង​ការ ចែក​ម៉ាស ជូន​ពួកគាត់​ផងដែរ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular