Home ព័ត៌មានជាតិ អប់រំ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​អប់រំ​៖​ការប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​មិនមាន​លើក​ពេល​និង​បន្ត​រឹតបន្តឹង​បើទោះបី​មាន​កូ​វីដ​​ក៏ដោយ​

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​បើទោះបី​នា​ឆ្នាំនេះ​រោគ​ជំងឺ​កូ​វីដ​-១៩​វាយលុក និង​កូនសិស្ស​ពុំ​សូវ​បាន​រៀនសូត្រ​ទៀងទាត់​ក្តី ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានប្រកាសថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នៅតែ​រឹតបន្តឹង​មិន​មានការ​បន្ធូ​បន្ថយ​ណាមួយ​ឡើយ​។​

រូបៈថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី ១៩​ខែវិច្ឆិកា​នេះ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី ១៩​ខែវិច្ឆិកា​នេះ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការ​ប្រ ឡង​សញ្ញាបត្រ​មធ្យ​មសិ ក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ត្រូវ​បន្ដ​រឹតបន្ដឹង​ដដែល​ដូច​ឆ្នាំមុនៗ ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន ការ​រើស អើ​ងរ​វាង សិស្សានុសិស្ស ប្រឡង​សម័យ​ពុំមាន​រោគ​ជំងឺ​កូ​វីដ​-១៩ និង​សម័យ​ប្រឡង មាន​ជំងឺ​កូ​វី ដ​-១៩​។​
​ជុំវិញ​ការប្រឡង​បាក់​ឌុប​នា​ឆ្នាំ​នេះដែរ លោក ហង់ ជួនណា​រ៉ុ​ន បានឱ្យដឹងថា​ក្នុងអំឡុង​កូ​វីដ​-១៩​ដែល​កើតឡើង​នេះ​ក្រសួង​មិន​ចង់​ឲ្យ​មានការ​រើសអើង​រវាង សញ្ញាបត្រ​ស​សម័យ​កូ​វីដ និង​សញ្ញាបត្រ​ពុំមាន​កូ​វីដ ដូច្នេះ ក្រសួង​តម្រូវ​គ្រឹះស្ថានសិក្សា​អនុវត្ត​កម្មវិធីសិក្សា​ឲ្យ​បាន​ពេញលេញ​ហើយ​ផ្ដល់​រយៈពេល​ចំនួន​៣​ខែ​ឲ្យ​ដល់​សិស្ស​រៀន​បន្ថែមទៀត ។ ហេតុនេះ​ប្រសិនបើ​សិស្ស​គាត់​សិក្សា​បាន​ហ្មត់ចត់ និង​បាន​ម៉ឺងម៉ាត់ បូក​ជា​មួ យ​គាត់ រៀន​ជាមួយ​អន​ឡាញ​ទៀត នឹងមាន​ពេល​គ្រប់គ្រាន់ ដើម្បី​អាចមាន​សមត្ថភាព​ប្រឡង​បាន​ហើយ​។​
​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ថែមថា​”​គឺ អ្វីដែល​ក្រសួង​អប់រំ​ផ្ដល់​ឲ្យ​សិស្សានុសិស្ស បាន​សិក្សា​ក្នុង​រយៈ​ពេ ល​៣​ខែ​បន្ថែមទៀត​នោះ គឺ​គ្រប់គ្រាន់​សម្រាប់​សិស្សានុសិស្ស​ក្នុងការ​ប្រឡង ហើយ​ក្រសួង​ក៏​មិនមាន​វិធានការ​អ្វី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជាមួយ​ការសិក្សា​របស់ សិស្សានុសិស្ស​ឡើយ​”​។​

ទិដ្ឋភាពប្រឡងឆ្នាំទៅមិញ(រូបឯកសារ)

​ពាក់ព័ន្ធ​ទៅនឹង​ការប្រឡង​នេះដែរ​លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ ក៏បាន​ធ្វើការ​ប្រៀបធៀប​ការប្រឡង នៅ​សម័យ​កូ​វីដ​-១៩ រវាង​ប្រទេស​មួយចំនួន ផងដែរ​ក្នុងនេះ​ដូចជា​ប្រទេស​មួយចំនួន​អត់​មានការ​ប្រឡង​ឡើយ គឺ​គេ​ទទួលស្គាល់ ដោយ​គ្រាន់តែ​យក​ព​ន្ទុ​ដែល​រៀន​ក្នុង​ថ្នាក់ ធ្វើជា​លទ្ធផល​តែម្តង​។​
​ ​ជុំវិញ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​បានធ្វើ​ការពន្យល់​ដែរ​ថា​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការប្រឡង​ព្រោះ​មិន ចង់​ឲ្យ​មាន​រើសអើង ដូច្នេះហើយ​បានជា​ក្រសួង ផ្ដល់​ពេល​វេ លា​សម្រាប់​សិក្សា​រយៈពេល​៣​ខែ​បន្ថែមទៀត ខណៈ​ប្រ​ទេ ស​មួយចំនួន បាន​បិទ​បញ្ចប់​ការសិក្សា ហើយ​បើក​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី​។​
​លោក ហង់​ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​” បើសិន​យើង​មិន​ផ្ដល់​ពេលវេលា​សម្រាប់ សិស្ស​រយៈពេល​៣​ខែ​ទៀត​នោះ នឹងមាន​ការរើសអើង​រវាង សញ្ញាបត្រ​ឆ្នាំ​ធម្មតា និង​សញ្ញាបត្រ​សម័យ​កូ​វីដ​”​។​
​ខណៈ​ការប្រឡង​កាន់តែ​ខិតជិត​មកដល់ លោក​រដ្ឋមន្ដ្រី ក៏បាន​ជំរុញ សិស្សានុសិស្ស ថ្នាក់​ទី​១២​ទាំងអស់ ត្រូវ​បន្ដ​ខិតខំ​ប្រឹង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប ពេលខាងមុខ​នេះ ឲ្យ​ទទួលបាន​ជោគជ័យ​។​
​គួរបញ្ជាក់​ថាបើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បញ្ជាក់​កន្លងមក​ដែរ​ថា​ការ​ដំណើរការ​ប្រឡង​បាក់​ឌុប នឹង​ប្រព្រឹត្ត​ទៅតាម​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ដោយ​កំណត់​ឲ្យ​មាន​បេក្ខជន​ប្រឡង​មិន​ឲ្យ​លើសពី​២៥​នាក់​ក្នុង​មួយ​បន្ទប់​។ មុន​ចូល​មណ្ឌល​ប្រឡង​តម្រូវ​ឲ្យ​សិស្សានុសិស្ស វាស់​កំដៅ ពាក់​ម៉ាស់ និង​លាងដៃ ជាមួយ​ទឹក​អាល់​កល់ ឬ​សាប៊ូ មុនពេល​ចូល​បន្ទប់​ប្រឡង ដើម្បី​ធានា​សុវត្ថិភាព និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រសួង​អប់រំ​នឹង​ទិញ​សម្ភារ​ការពារ ដូចជា​ម៉ាស់ សាប៊ូ​លាងដៃ និង​អាល់កុល សម្រាប់​ដាក់​នៅតាម​មណ្ឌល​ប្រឡង​។ ប៉ុន្តែ​សិស្ស​ខ្លួនឯង​ក៏ត្រូវ​យក​ម៉ាស់​ទៅជា​មួយ​ផងដែរ ដើម្បី​ការពារ​ជំងឺឆ្លង​។
​ជាមួយគ្នា​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានបញ្ជាក់​ផង​ថា ក្រសួង​អប់រំ​នឹង​បន្ត​សហការ​ជាមួយ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​រៀបចំ​ប្រឡង​បាក់​ឌុប​ឲ្យ​កាន់តែ​ល្អប្រសើរ និង​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការរៀបចំ​ការបង្រៀន​បន្ថែម ទៅ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​គ្រប់​បណ្តា​រាជធានី​\​ខេត្ត​ផងដែរ​៕​សរន​

ទិដ្ឋភាពប្រឡងឆ្នាំទៅមិញ(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​បុរស​ម្នាក់ រងរបួស​ធ្ងន់...

​ដោយៈ សម្បត្តិ / ភ្នំពេញៈ...