Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើលិខិត​អរគុណ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា​​នេះ​បានផ្ញើលិខិតមួយច្បាប់​ថ្លែងអំណរគុណ​ដល់​លោកស្រី​វេជ្ជបណ្ឌិត ឡូ​រ៉ង បារី​ល​(Laurence Baril) នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​សម្រាប់​ជំនួយ​ដ៏​ប្រពៃ​ដែល​បានផ្តល់​ជូន​កម្ពុជា​ដើម្បី​គាំទ្រដល់​ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជារួម​ទាំង​រូប​សម្តេច​ក៏ដូចជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ដោយ​សហ ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខា​ភិបាល​។​

​ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា​កាយវិការ​របស់​វិ​ទ្យ​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ពិតជា​បង្ហាញ​យ៉ាងច្បាស់​នូវ​ការប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្លា​របស់​លោកស្រី​វេជ្ជ បណ្ឌិត​ក្នុងការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​យកឈ្នះ​វិបត្តិ​សកល​ដែល​ពុំ​ធ្លាប់មាន​ពីមុន​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​ទោះបីជា​ករណី​កូ​វីដ​-១៩​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​តំបន់​និង​ពិភពលោក​ក៏ដោយ​ខ្ញុំ​ជឿជាក់ថា​ដោយ មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅក្រោម​ការដឹកនាំ​ដ៏​ឆ្លៀ​សវៃ​របស់​លោកស្រី​ប្រទេស​កម្ពុជា​នឹង​អាច​ឆ្លង​ផុតពី​ការគំរាមកំហែង​រួម​ជាស​កល​នេះ​»​។​

​ជាថ្មី​ម្ដងទៀត​តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​ជូន​ចំពោះ​លោកស្រី​វេជ្ជបណ្ឌិត ឡូ​រ៉ង បារី​ល​និង​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយ ហត់​និង​ការគាំទ្រ​ឥត​ប្រែប្រួល​ផ្តល់ជូន​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​សកល​នេះ​ដើម្បី​សុ​ខុ មាល​ភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...