Home ព័ត៌មានជាតិ សន្តិសុខ សំណាងល្អ​ក្រោ...

សំណាងល្អ​ក្រោយ​ទឹកសម្រក ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​២​គ្រាប់​មុន​ប៉ះ​វា​ផ្ទុះ​

ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ​: អាច​ទុក​ថា ជា​សំណាងល្អ​មួយ ដោយ​ក្រោយ​ទឹកសម្រក អ្នកភូមិ​ក៏​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​២​គ្រាប់ មុន​ប៉ះពាល់​វា​ហើយ​បង្ក​អោយ​ផ្ទុះ​។​

​លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា​៖ ឈ្មោះ ប៉ុក គា ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ពលរដ្ឋ​រស់នៅ​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​០២​គ្រាប់​ប្រភេទ ៨២​មី​លី​ម៉ែត្រ​។ គឺ​បានឃើញ​នៅ​នឹង​ដីស្រែ​ជាប់​ភូមិ​ដីឡូត៍​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក កាលពី​ម៉ោង​៨​និង​១០​នាទី ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដើម្បី​មាន​វិធានការណ៍​។​

​លោក​បាន​បន្តថា​៖ ក្នុង​អង្គភាព​ហេ​ឡូ​ត្រា​សដ៍​បានធ្វើ​ការបំផ្លាញ​ចោល​០១​គ្រាប់​នៅនឹងកន្លែង និង​នៅសល់​០១​គ្រាប់​ដែល​នៅ​កប់​ភក់ បានដាក់​តម្រុយ​សញ្ញា​ប​ង្កា​សុវត្ថិភាព រង់ចាំ​ទឹក​រីង ទើប​កម្ទេចចោល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ បាន​លេប​ត្របាក់ ...

​ដោយៈ ភ្នំ​ស្វាយ / កំពង់ធ...

ករណី​ពុល​ស្រាស ជា​រឿង​ចាស...

ដោយៈ ម៉េង​ឆៃ​/​កំពង់ឆ្នាំ...

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...