Home ព័ត៌មានជាតិ សង្គម កម្លាំង អ​.​ហ...

កម្លាំង អ​.​ហ​. បន្ត​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព ជួយ​សំរួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ សកម្មភាព​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​កម្លាំង​ក្នុង​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​រាងកាយ​មាំមួន ធ្វើ​អនាម័យ បោស​ជូត សំអាត បរិវេណ​ទាំង​ខាងក្នុង​ខាងក្រៅ កន្លែងធ្វើការ​ជាប្រចាំ រួច​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ អន្តរជាតិ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ។​

​ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្តធ្វើ​ការត្រួតពិនិត្យ​សុខភាព វាស់​កំដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុនពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការធ្វេសប្រហែស​ឡើយ ដើម្បី បង្កា ទប់ស្កាត់ ពី​ជំងឺឆ្លង covid-19​។​

​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សំរួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...