លោក​Richard W. Davidson ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Century 21 Cambodia

ដោយៈ​សុផល​/​ភ្នំពេញៈ ស្ថាបនិក​ក្រុមហ៊ុន CENTURY 21 Cambodia លោក​គុយ​វ៉ាត​បានប្រកាស​នៅថ្ងៃនេះ​សម្រេច​តែងតាំង​លោក Richard W. Davidson ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន CENTURY 21 Cambodia ដើម្បី​ឆ្លើយ តប​នឹង​គោលដៅ​និង​ចក្ខុវិស័យ​ក្នុងការ​ក្លាយខ្លួនជា​ក្រុមហ៊ុន​អចលនទ្រព្យ​លេខ​មួយ​នៅ​កម្ពុជា​និង​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។​

​លោក Davidson ធ្លាប់បាន​បម្រើ​ការងារ​ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ឱ្យ​ក្រុម ហ៊ុន​អចលនទ្រព្យCentury 21 Real Estate LLC (​​ការិយាល័យ​កណ្តាល​​) ដែល ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មាន​មូលដ្ឋាន​នៅ​អាមេរិក​។ នៅ Century 21 Cambodia លោកមា​នភារ​កិច្ចអភិវឌ្ឍន៍ និង​អនុវត្ត​យុទ្ធសាស្ត្រ​នានា ដើម្បី​ពង្រីក​ទីផ្សារ​អចលនទ្រព្យ​បន្ថែម និង​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​និង​ទីផ្សារ​កំពុង​រីកចម្រើន​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក Davidson ដែល​នឹង​ចាប់ផ្តើម​កាន់​តួនាទី​ថ្មី​ចាប់ពី​ឆ្នាំ ២០២០នេះបាន​បំពេញ​តួនាទី​ក្នុងការ​គ្រប់គ្រង​ការលូតលាស់​នៃ​យីហោ CENTURY 21® ក៏ដូចជា​មាន​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន CENTURY 21 Everest Realty Group នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​។ នៅ​ទីនោះ លោក​បាន​ដឹកនាំ​ឲ្យ​មាន​ការច្របាច់បញ្ចូលគ្នា​រវាង​ក្រុមហ៊ុន CENTURY 21 Everest Realty Group និង​ក្រុមហ៊ុន Troop Real Estate នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា ដែលជា​កំណត់ត្រា​នៃ​ការបញ្ចូល​គ្នា​ធំជាងគេ​បំផុត​មិន​ធ្លាប់មាន​ក្នុងចំណោម​បណ្តាញ​សមាជិក​ក្រុមហ៊ុន Century 21​។​

​លោក គុយ វ៉ាត និង​អ្នកស្រីហ្គ្រេ​ស រចនីដែលជា​សហ​ស្ថាបនិក​ក្រុមហ៊ុនCentury 21 Cambodiaបានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​មួយ​ថា​៖«​ការ​ប្រកា​ស​ពី​ការតែងតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​នៅថ្ងៃនេះ​បង្ហាញ​ពី​ការវិវត្ត​មួយ​ជំ​ហ៊ាន​ទៀត​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុះ​មុត​របស់​យើង ដោយ​មិន​ត្រឹម​មាន​គោល​ដៅ​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​តាំងចិត្ត​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ​។ លោក Davidson គឺជា​អ្នក​កាច់ចង្កូត​ដ៏​សំខាន់​នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នៃ​យីហោ CENTURY 21 ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។ តាមរយៈ​ការជួយ​ត្រួសត្រាយ​ផ្លូវ​របស់លោក និង​ចំណេះដឹង​ជ្រៅជ្រះ​របស់គាត់​ពី​ការតភ្ជាប់​រវាង​យើង ទៅ​អតិថិជន និង​ទៅកាន់​ទីផ្សារ​ដែល​យើង​មាន​គម្រោង​ទៅដល់​នា​ពេល​ខាងមុខ សមាជិក​ក្រុមប្រឹក្សាភិបាល​មាន​ទំនុកចិត្ត​ខ្ពស់​ថា​គោលដៅ​របស់​យើង​នឹង​ក្លាយជា​ការពិត ហើយ​ភ្នាក់ងារ​របស់​យើង ព្រមទាំង​អតិថិជន​ដែលជា​ម្ចាស់ផ្ទះ និង​អតិថិជន​អ្នកលក់ នឹង​បាន​ផលប្រយោជន៍​ពី​ភាពជោគជ័យ​រួម​របស់​យើង​»​។​

​លោក Davidson ធ្លាប់​ផ្តល់​ជា​យុទ្ធសាស្ត្រ និង​ ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ ឆ្នាំ​ពេញ​មកហើយ​តាមរយៈ​យីហោ​ក្រុ​ម​ហ៊ុនCENTURY 21​។គិត​មកទល់ពេលនេះក្រុមហ៊ុន Century 21 Cam​bo​di​a មាន​ការិយាល័យ​ចំនួន ២៣ ការិយាល័យ​នៅ​ភ្នំពេញ ដែល​ប្រតិបត្តិការ​ដោយ​ប្រើ​យីហោ Century 21 និង​មាន​សាខា ៣៨ នៅ​ទូទាំងប្រទេស​កម្ពុជា (១៤ ខណ្ឌ​នៅ​ភ្នំពេញ និង ២៤ តាម​បណ្តា​ខេត្ត​)​។ ក្រុមហ៊ុន​មាន​ភ្នាក់ងារ​អចលនទ្រព្យ​សរុប​ជាង ៧០០​នាក់ ដែល​បានផ្តល់​សេវា​អចលនទ្រព្យ​ជូន​អតិថិជន​ដោយ​ចេញពី​ចិត្ត​រហូត​ទៅដល់ ១២១% ដែល​រួមមាន​ទាំង​អ្នកទិញ​ផ្ទះ ម្ចាស់ផ្ទះនិង​វិនិយោគិន​អចលន​ទ្រព្យ​នៅ​ជុំវិញ​ពិភពលោក​។ គឺ​កត្តា​ទាំងនេះហើយ ដែល​លោក Davidson រំពឹងថា​នឹង​ផ្តល់​ការរីកចម្រើន​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​។​

​លោក Davidson បាន​បញ្ជាក់ថា​៖«​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​កំពុង​រីកចម្រើន​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​កត្តាសេដ្ឋកិច្ច​អំណោយផល​ទាំង​កម្រិត មីក្រូនិង​ម៉ាក្រូ​សេដ្ឋកិច្ចបង្ហាញថា​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​បន្ត​រឹងមាំ​ថែមទៀត​សម្រាប់​ឆ្នាំ​ខា​ង​មុខ​»​។លោក​បន្តថា​៖«​គោលដៅ​របស់ខ្ញុំ​គឺ​ការដឹកនាំ​លើ​មុខងារ​ជាច្រើន​ដូចជាកា​រ​ប្រើ​បណ្តាញ​សកល​ដែល​ខ្ញុំ​មាននិង​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់ខ្ញុំ​ដើម្បី​ជំរុញ​ទ​ស្ស​​​នវិស័យ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ជំរុញ​ក្រុមហ៊ុន​នេះ​ឆ្ពោះទៅ​ដំណាក់កាល​បន្ទាប់​ទាក់ទង​នឹង​ការពង្រឹង​ជំហរ​របស់​យើង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​បង្អ​ស់​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ និង​ដើម្បី​ឲ្យ​ពិភពលោក​អាច​ជឿទុកចិត្ត​»​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...