Home ព័ត៌មានជាតិ នយោបាយ អគ្គមេបញ្ជាកា...

អគ្គមេបញ្ជាការ​: កងទ័ព​កម្ពុជា និង​ថៃ រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា កងទ័ព​ប្រទេស​កម្ពុជា និង​ថៃ តែង​បាន​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ចាប់តាំងពី​ថ្នាក់ដឹកនាំ​កំពូល រហូតដល់​ថ្នាក់ក្រោម ជាពិសេស​កិច្ចទំនាក់ទំនង​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​។

​ការបញ្ជាក់​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​វរសេនីយ៍ឯក ភិ​ស្នុ សារ៉ាត់​ធី នាយការិយាល័យ​សេនានុព័ន្ធ​កងទ័ព​ភូមិន្ទ​ថៃ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។​

​ក្នុងជំនួប​ដែល​បានធ្វើ​ឡើង​នៅ​អគ្គបញ្ជាការដ្ឋាន នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ចំពោះ វរសេនីយ៍ឯក អ​និ​រុ​ទ្ទ រដ្ឋ​:​ផន ដែល​ទើប​តែងតាំង​ថ្មី​មក​បំពេញបេសកកម្ម​កា​រទូ​ត​នៅ​កម្ពុជា ដោយ​នាយ​ឧត្ដមសេនីយ៍​បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​ពង្រឹងពង្រីក ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​បញ្ជាក់ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន កងទ័ព​ប្រទេស​ទាំងពីរ តែង​បាន​រួមគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ចាប់តាំងពី​ថ្នាក់ដឹកនាំ​កំពូល រហូតដល់​ថ្នាក់ក្រោម ជាពិសេស​កិច្ចទំនាក់ទំនង​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​។

​នាឱកាស​នោះដែរ លោក​វរសេនីយ៍ឯក ភិ​ស្នុ សារ៉ាត់​ធី បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ និង​បណ្ដា​អង្គភាព​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដែល​បានផ្តល់​កិច្ចសហការ និង​ជួយ​សម្រួល​កិច្ចការ​នានា​បានល្អ​ក្នុងពេល​កន្លងមក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular