Home ព័ត៌មានជាតិ នយោបាយ ជប៉ុន​ផ្តល់​ឥ...

ជប៉ុន​ផ្តល់​ឥណទាន​សម្បទាន​ជាង​២៣៤​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​វីដ​-១៩

​ដោយ​: ញ៉ែម សុផល / ភ្នំពេញ​: រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ឥណទាន​សម្បទា​ន​ជាង​២៣៤​លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​លើ​វិស័យ​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ -១៩ ។​
​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ដែលមាន​ទឹកប្រាក់​២៥ ប៊ី​លាន​យ៉េន ប្រមាណ​២៣៤,៦ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក Yuichi Sugano ប្រធានស្តីទី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ​២០២០​កន្លងទៅ​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មាន​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៩​វិច្ឆិកា ២០២០ បានឱ្យដឹងថា​៖ រាជរដ្ឋាភិបាល​ជប៉ុន​បាន​កំពុងផ្តល់​ឥណទាន​សម្បទា​ន សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព​សេដ្ឋកិច្ច​និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ផ្សេងៗ​របស់​របស់​រដ្ឋាភិបាល​កម្ពុជា រួមមាន ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល កម្មវិធី​ជំនួយ​សង្គម បណ្តាញ​ភស្តុភា​រកម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​បាន​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ក្នុងនាម​ជា​ដៃគូរ​អភិវឌ្ឍន៍ JICA តែងតែ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​រួម ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​និង​បន្ត​រួម​ដៃ​ជាមួយ​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។​ក្នុង​បរិបទ​នេះ​JICA​បាន​កំពុង​ជួយ​គាំទ្រ​កែលម្អ​អគារ​មន្ទីរពេទ្យ​និង​បំពាក់​បរិក្ខារ​ពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ផ្តល់​សម្ភារៈ​អនាម័យ​ដល់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន បំពាក់​ម៉ាស៊ីន​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ និង​ផ្តល់​សម្ភារៈ​មួយចំនួន​ដល់​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​។​ទន្ទឹមនឹងនេះ JICA បាន​កំពុង​អនុវត្តន៍​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល តាមរយៈ​ការបញ្ជូន​ជំនាញការ​មក​ប្រទេស​កម្ពុជា និង​រៀបចំ​ការបណ្តុះបណ្តាល​ដ​ល់ម​ន្ត្រី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...