Home ព័ត៌មានជាតិ សង្គម គ្រឹះស្ថាន​អប...

គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​បានឱ្យ​បើក​ដំណើរការ​ឡើ​វិញ​

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ បន្ទាប់ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន ប្រកាស​ពី​ការឱ្យ​ផ្អាក​ដំណើរការ​មួយរយៈ​ពេល​ខ្លី​ដោយសារ​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​រួចមក នៅថ្ងៃនេះ ក្រសួង​ការងារ បានអនុញ្ញាត​ឱ្យមាន ការបើក​ដំណើរការ បណ្តុះបណ្តាល​ឡើងវិញ នៅតាម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​នោ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​បាន​ឱ្យដឹងពី​ការបើក​ដំណើរការ បណ្តុះបណ្តាល​ឡើងវិញ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​តទៅ​។​

​ជាមួយគ្នា​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​ក្រសួង​ការងារ​ក៏បាន​ឱ្យ គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់ ត្រូវគោរព​តាម​គោលការណ៍​ស្តង់ដារ ការការពារ​ចម្លង​មេរោគ​កូ​វីដ​-១៩ ដែល​ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​អនុវត្ត​កន្លងមក មុន​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular