វ៉ាក់សាំងរបស់Pfizerមានប្រសិទ្ធភាព​៩៥ ភាគរយ និង​ត្រៀម​សុំ​ការ​អនុញ្ញត​ប្រើប្រាស់​បន្ទាន់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ ក្រុមហ៊ុន Pfizer Inc បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី ១៨ ខែវិច្ឆិកា​ថា​លទ្ធផល​ចុង​ក្រោយ​ពី​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ចុងក្រោយ​នៃ​វ៉ាក់សាំង​កូវី​ដ​១៩​របស់ខ្លួន​​បានបង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​៩៥ ភាគរយ ដោយ​បន្ថែម​ថា ខ្លួន​មាន​ទិន្នន័យ​សុវត្ថិភាព​រយៈពេល​២​ខែ ហើយ​នឹង​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ប្រើប្រាស់​ជា​ផ្លូវការ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​។​

​ក្រុមហ៊ុន​ផលិត​ឱសថ​នេះ​បាន​និយាយថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដែល​បាន​បង្កើត​ឡើង​ជាមួយ​ដៃគូ​អាល្លឺម៉ង់ BioNTech គឺ​មាន​ប្រសិទ្ធភាព​ស្មើៗ​គ្នា​ចំពោះ​គ្រប់​អាយុ​និង​គ្រប់​ជាតិ​សាសន៍​ហើយ​វា​មិន​​មាន​ផលប៉ះពាល់​អ្វី​ធំដុំ​នោះទេ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការចាក់​ថ្នាំ​បង្ការ​មួយ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ជុំវិញ​ពិភពលោក​។​

​ប្រសិទ្ធភាព​ចំពោះ​មនុស្សពេញវ័យ​អាយុ​លើសពី ៦៥ ឆ្នាំ ដែល​មាន​ហានិភ័យ​ជាង​គេ​ពី​វីរុស​កូរ៉ូណា គឺ មាន​ជាង ៩៤ ភាគរយ​។​

​ការវិភាគ​ចុងក្រោយ​កើត​ឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​លទ្ធផល​ដំបូង​នៃ​ការសាកល្បង​ព្យាបាល​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ជាង ៩០ ភាគរយ​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន Moderna បាន​ចេញផ្សាយ​ទិន្នន័យបឋម​សម្រាប់​វ៉ាក់សាំង​របស់ខ្លួន ដោយ​បង្ហាញ​ពី​ប្រសិទ្ធភាព​ស្រដៀង​គ្នា​។​

​ទិន្នន័យ​ល្អប្រសើរ​ជាង​ការរំពឹងទុក​ពី​វ៉ាក់សាំង​ទាំងពីរ ដែល​បង្កើតឡើង​ដោយ​បច្ចេកវិជ្ជា​ថ្មី ដែល​គេ​ស្គាល់​ថា messenger RNA (mRNA) បាន​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ការបញ្ចប់​ជំងឺ​រាតត្បាត​ដែល​​បាន​សម្លាប់​មនុស្ស​ជាង ១,៣ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​និង​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​សេដ្ឋកិច្ច​និង​ជីវិត​ប្រចាំថ្ងៃ​៕

វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង​Moderna ត្រូវ​រំពឹងថា​នឹង​ត្រូវ​ដាក់​ពាក្យសុំ​ការអនុញ្ញាត​ប្រើប្រាស់​បន្ទាន់​នៅ​សហរដ្ឋ​អាម៉េរិក​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...