Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី ៖ ជប៉ុន​កំពុង​ប្រុង​ប្រយ័ត្ន​ជា​អតិបរមា ក្រោយ​ករណី​កូវី​ដ​១៩​កើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តូ​ក្យូ ៖​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​វិច្ឆិកា​នេះ​ថា​ប្រទេស​លោក​កំពុង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​បន្ទាប់​ពី​បាន​កត់ត្រា​ចំនួន​នៃ​ការឆ្លង​​វីរុស​កូរ៉ូណា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ប្រចាំថ្ងៃ​។​

​ការឆ្លង​ជាង ២.០០០ ករណី​ត្រូវបាន​កត់ត្រា​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ពុធ ដោយ​ជិត​៥០០ ករណី​គឺ​ស្ថិតនៅ​ក្នុង​រដ្ឋធានី​តូ​ក្យូ​តែឯង​។​

​ខណៈ​ចំនួន​នេះ​មាន​តិចតួច​បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ដែល​បានឃើញ​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត តែ​វា​បង្ហាញ​ពី​ករណី​កើនឡើង​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ជប៉ុន​កន្លែង​ដែល​ការ​ធ្វើតេស្តិ៍​នេះ​​មិនសូវ​មាន​ទំហំ​ធំ​ទូលាយ​ដូច​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក​។​

​នាយករដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​ឥឡូវនេះ យើង​កំពុង​ស្ថិតក្នុង​ស្ថានភាព​នៃ​ការប្រុងប្រយ័ត្ន​ជា​អតិបរមា​”​។​

​លោក​ស៊ូ​ហ្គា​បាន​បន្ថែមថា “​ខ្ញុំ​សូម​ឱ្យ​អ្នក​ទាំងអស់​គ្នា ជនជាតិ​ជប៉ុន អនុវត្ត​គោលការណ៍​នានា​ឱ្យ​បាន​ពេញលេញ​ដូចជា​ការពាក់​ម៉ាស់​ជាដើម​”​ដោយ​ទទូច​ឱ្យ​ប្រជាជន​ពាក់​វា​សូម្បីតែ​ពេល​និយាយ​គ្នា​​ក្នុងពេល​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​។​

​ទូរទស្សន៍​ជាតិ NHK បាន​និយាយថា លោក​ស៊ូ​ហ្គា​បាន​ស្នើ​ឱ្យ​ទីប្រឹក្សា​ជំនាញ​ជួប​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ដើម្បី​ពិនិត្យមើល​ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​មុនពេល​ដែល​រដ្ឋាភិបាល​ចាត់​​វិធានការ​បន្ថែម​។​

​លោក​ស៊ូ​ហ្គា​បាន​និយាយថា លោក​នឹង​គាំទ្រ​តំបន់​នានា​ក្នុងស្រុក ប្រសិន​បើ​ពួកគេ​ស្នើសុំ​ឱ្យ​អាជីវកម្ម​នានា​ប្រញាប់​បិទទ្វារ​ហើយ​ថា​ការ​រឹតត្បិត​ជាច្រើន​រួម​ទាំង​ការ​កំណត់​ក្រុម​មនុស្ស​ត្រឹម​៤​នាក់​នៅ​​ភោជនីយដ្ឋាន​គួរតែ​ត្រូវ​ពិចារណា​។​

​ទីក្រុង​តូ​ក្យូ​ត្រូវ​គេ​រំពឹងថា​នឹង​បង្កើន​កម្រិត​ប្រកាស​អាសន្ន​របស់​ខ្លួន​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ​កម្រិត​ទី​៤​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប៉ុន្តែ​ចំណាត់ការ​នេះ​មិន​បាន​ភ្ជាប់​មក​ជាមួយនឹង​ការ​រឹតបន្តឹង​ដោយ​ស្វ័យ​​ប្រវត្តិ​ទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និយាយថា រដ្ឋធានី​មិន​ទំនង​ជា​ស្នើសុំ​ការបិទ​អាជីវកម្ម​ឆាប់​នោះទេ​៕

​តូ​ក្យូកត់ត្រា​ករណី​ឆ្លង ៥០០ នាក់​ក្នុង​មួយថ្ងៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...