Home កម្សាន្ត ឌុ​ច លីដា ក្រ...

ឌុ​ច លីដា ក្រាប​ផ្ទឹម​ស្ងាត់ៗ​បន្ទាប់ពី​មានកូន​ប្រុស​ជា​ចំណងដៃ

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ ​ជាមួយនឹង​រូបថត ប៉ុន្មាន​សន្លឹក របស់​តារា​សម្តែង​អ្នកនាង ឌុ​ច លីដា ដែល​បង្ហាញ​ដោយ​អ្នក​ផាត់មុខ​អាជីព​ល្បីឈ្មោះ​មួយរូប​នោះ ត្រូវបាន​ប្រភព​ស្និទ្ធ​បង្ហើប​ថា តារា​សម្តែង​ស្រី​រូបនេះ បាន​ក្រាប​ផ្ទឹម​ស្ងាត់ៗ​ជាមួយ​បុរស​ពោះម៉ាយ​ក្រោយ​ពេលដែល​នាង បាន​បង្កើត​កូនប្រុស​ដ៏​ស្រស់ស្អាត​ម្នាក់ ។​បើ​គិត​មកដល់ពេលនេះ​កូនប្រុស​នាង​មាន​វ័យ​មួយឆ្នាំ ទៅហើយ​។

​ប្រភព​ស្និទ្ធ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ឌុ​ច លីដា​បាន​រៀបការ​តាម​ប្រពៃណី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ វិច្ឆិកា​២០២០​ជាមួយ​បុរស​ពោះម៉ាយ​កូន​មួយ​និង​ជា​អ្នកមាន​ទ្រព្យ ស្តុក​ម្នាក់​។​អាពាហ៍ពិពាហ៍​នេះ​បន្ទាប់ពី​អ្នក​ទាំងពីរ​មានកូន​ប្រុស​ចំណងដៃ​នេះ​។ មានការ​បង្ហើប ប្រាប់ទៀតថា​ការរៀបចំ​ឡើង​ដើម្បី​យក​ហុងស៊ុយ ប៉ុណ្ណោះ​ត្បិត កម្មវិធី​ការ​នេះ​មិនមាន​អញ្ជើញ ភ្ញៀវ ឬ​មិត្ត​ភក្ត្រ​សិល្បៈ​ចូលរួម​ទេ​។ ពោល​គឺមាន​ត្រឹមតែ​ម្តាយ​ឳ​ពុក​ទាំងសងខាង​និង​សាច់ញាតិ តែប៉ុណ្ណោះ​។

​ប្រភព​បន្តថា ពិធីមង្គលការ​ធំ ដោយមាន​អញ្ជើញ​ភ្ញៀវ​ជាច្រើន​ចូលរួម​នោះ នឹង​ធ្វើឡើង​ម្តងទៀត ក្រោយ​សភាព​ការ​ជំងឺ​កូ​វីដ​-១៩ ស្ងប់ស្ងាត់​។

​ទោះជា​យ៉ាងណា​រូបថត​មង្គលការ​បែប​ប្រពៃណី​នោះ​មិនត្រូវ​បាន​មិត្ត​ភក្ត្រ​ជិតស្និទ្ធ​ឬ​សាច់ញាតិ របស់​ឌុ​ច លីដា បង្ហាញ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ឡើយ​សូម្បីតែ​សំអាង​ការដែល​ទទួល ការងារ​រៀបចំ​ថ្ងៃ​មង្គល​របស់​នាង ក៏​បង្ហាញ​ត្រឹមតែ​រូបថត តារា​សម្តែង​ឆ្នើម​នេះ​តែម្នាក់ឯង ប៉ុណ្ណោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...