Home ព័ត៌មានជាតិ សេដ្ឋកិច្ច រថយន្ត​យី​ឌុប...

រថយន្ត​យី​ឌុប​ដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: រថយន្ត​យី​ឌុប​ដឹកឈើ​ផ្ទះ​ចាស់ បង្កប់​ឈើ​ថ្មី​ចម្រុះ​ខាងក្នុង​បន្លំ​ភ្នែក​សមត្ថកិច្ច តែ​ត្រូវ​សមត្ថកិច្ច​ព័ទ្ធចាប់​បាន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥
​ខណៈដែល​គេ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​។ ប្រតិ​ប​ត្ត​ការ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​១៨​វិច្ឆិការ​២០២០ នៅលើ​កំណាត់​ផ្កូ​វ​ជាតិ​លេខ​៥ ចំណុច​ភូមិ​ក្រាំង​តា​ឯក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​ច្រុះ​បាន​សហការគ្នា​ឃាត់​រថយន្ត​ដឹង​ឈើ​ខាងលើ ដែល​រួមមាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កំពង់ត្រឡាច ខណៈដែល​រថយន្ត​ធន់​ធ្ងន់​ខាងលើ ដឹកឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​អា​ស្រស់​ប្រភេទ​ចម្រុះ ដោយ​ធ្វើចរាច​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង និង​គ្មាន​ច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​នោះឡើយ​។ ក្រោយ​ការឃាត់​បាន សមត្ថកិច្ច​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​យកមក​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ត្រឡាច ដើម្បី​រក្សាទុក​បណ្ដោះអាសន្ន​។​

​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច លោក ឯម វិចិត្រ បាន​និយាយថា រថយន្ត​ធន់​ធំ​ដឹកឈើ​ខាងលើនេះ ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ព្រៃវែង 3A.0287 មានតែ​លិខិត​សុំ​អនុញ្ញាត​ច្បាប់​ដឹកឈើ​ផ្ទះ​ចាស់​ទេ​។ មើល​ពី​ក្រៅ​ជា​ឈើ​ផ្ទះ​ចាស់ៗ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ត្រូតពិនិត្យ ទើប​ឃើញ​សុទ្ធតែ​ប្រភេទ​ឈើ​អារ​ក្តា ឈើ​សន្លឹក និង​ឈើ​អារ​គ្រឿង​ថ្មីៗ​ហើយ​ខ្លះៗ​ទៀត ដែលមាន​មុខកាត់​ធំៗ ជា​ឈើ​មានតម្លៃ​។ ភ្លាមៗ​នោះ ក្រុម​អ្នក​ដឹកជញ្ជូន​ឈើ​និង​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាមៗ ផងដែរ​។​

​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ត្រឡាច​បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា មកដល់​ថ្ងៃទី​១៩​វិច្ឆិកា​២០២០ ឈើ​កំពុង​ត្រូវបាន​រើ​ចេញពី​រថយន្ត​ហើយ គេ​នៅ​មិនទាន​ដឹងថា ចំនួន​ប៉ុន្មាន​បន្ទះ​នឹង​ប៉ុន្មាន​ម៉ែត្រ​នៅឡើយ​ទេ ព្រោះ​ឈើ​ច្រើនពេក​ហើយ​ធំៗ​ធ្ងន់​ទៀតផង​នោះ តែបើ​តាម​ការប៉ាន់ប្រមាណ អាច​ជិត​ដល់​ទៅ​២០​ម៉ែត្រគូប​ផងដែរ​។

​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កំពង់ត្រឡាច បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀត​ស្តីពី​និតិ​វិធី​បន្តថា ក្រោយពេល​ធ្វើការ​វាស់វែង​ចប់សព្វគ្រប់​មន្ត្រី​ជំនាញ​នឹង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ពិតប្រាកដ ដើម្បី​ធ្វើ​សេចក្តីជូនដំណឹង​ឱ្យចូល​ខ្លួន​មក​បង់​ផាកពិន័យ​តាមផ្លូវ​ច្បាប់ ស្តីពី​ការដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​នឹងត្រូវ​ទុក​រយៈពេល​៣០​ថ្ងៃ បើ​រក​ម្ចាស់​មិនឃើញ ឬ​ម្ចាស់​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទេ មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ដល់ពេល​នោះ រថយន្ត​ក៏​នឹងត្រូវ​រឹបអូស​ធ្វើជា​សម្បត្តិ​របស់​រដ្ឋ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...