Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ច...

ប្រជាពលរដ្ឋ​ចំនួន​១៨១​គ្រួសា​ក្នុង​ឃុំ​ស្វាយជ្រុំ ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ភ្លៀង នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រ​ធា​ម​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង​លោកស្រី និង​លោក អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ប្រតិភូ​កាកបាទក្រហមកម្ពុជា និង​សមាជិក សមាជិកា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌​ផ្តល់ជូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១៨១ គ្រួសារ នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ជៀស វាង​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ គ្រឿងញៀន គ្រឿង​ស្រវឹង ដើម្បី​ភាពសុខសាន្ត​ក្នុង​ក្រុមគ្រួសារ និង​ចូលរួម​ពង្រឹង​សាមគ្គីភាព​ជាតិ និង​រក្សាសុខ​សន្តិភាព​ដែលមាន​ឱ្យបាន​គង់វង្ស មាន​សន្តិភាព​មាន​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍន៍​។​

​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវ​រស់នៅ​ដោយមាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ ប្រើប្រាស់​ទឹកស្អាត ដើម្បី​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក​ជាយថាហេតុ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...