Home ព័ត៌មានជាតិ សង្គម មន្ទីរ​សម្រាក...

មន្ទីរ​សម្រាក​ព្យាបាល​ឯកជន លី ស្រី​វី​ណា ប្រកាស​បើក​ដំណើរ​ឡើងវិញ

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ មន្ទីរ​សម្រាក​ព្យាបាល​ឯកជន លី ស្រី​វី​ណា បានប្រកាសថា នឹង​ចាប់ផ្តើម​បើកទទួល​អ្នកជំងឺ​ឡើងវិញ​ហើយ ចាប់ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ​តទៅ បន្ទាប់ពី​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​នេះ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះដោយសារ​មូលហេតុ​ពុំមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺរួចមក​។

​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន លី ស្រី​វី​ណា មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣៣៩A ផ្លូវ​លេខ​១៦៣ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ហើយ​ការសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​​ឯកជន លី ស្រី​វី​ណា នាពេលនេះ គឺ ក្រោយពេល​ដែលមាន​ហេតុការណ៍ ស្លាប់​របស់​លោក​មេធាវី ទេព ពៅ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular