ដោយ​:​ម៉េង​ឆៃ​/ ភ្នំពេញៈ​ លោក ឈឿន ប៊ុណ្ណា​រ័ត្ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តំណាង​ក្រសួង​មុខងារសាធារណៈ​ព្រមទាំង​អស់លោក​លោកស្រី និង​សមាជិក​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​មុខងារសាធារណៈ បាន​អញ្ជើញ​ចូលរួម​កិច្ច ប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ លើក​ទី​២ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វិ​ដេ​អូ (Video Conference)​។​

​កិច្ចប្រជុំ​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា​បាន​ប្រារព្ធ​ឡើង ក្រោម​ការចូលរួម លោក​ទេសរដ្ឋមន្ត្រី អៀង ម៉ូ​លី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដោយមាន​សមា សភាព អញ្ជើញ​ចូលរួម​ពី​លោក អ្នកស្រី ជា​ប្រធាន និង​តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង ជំងឺអេដស៍​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ អន្តរជាតិ​ចំនួន​ប្រមាណ ជាង ១៥០​នាក់ និង​គណនី​។

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ត្រួតពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព និង​ស្ថានភាព​មេរោគ អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា ៦​ខែ​ចុងឆ្នាំ​២០២០ ព្រមទាំង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទពិសោធន៍ អំពី​ការងារ​ប្រយុទ្ធ និង​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍ តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​អង្គការ​រ៉ា​ក់ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន (BlueJeans)៕PC

តំណាងក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២០ តាមប្រព័ន្ធអនទ្បាញ (Video Conference) (រូបថតពីក្រសួងមុខងារសាធារណៈ)