Home ព័ត៌មានអន្តរជាតិ ក្នុង​សុន្ទរក...

ក្នុង​សុន្ទរកថា​នៅ​កិច្ចប្រជុំ​APEC ប្រធានាធិបតី​ស៊ី​អះអាងថា សេដ្ឋកិច្ច​ដ៏​ធំ​របស់​ចិន​ជា​គ្រឹះ​នៃ​ពាណិជ្ជកម្ម​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង កាល​ពី​ថ្ង​ព្រហស្បតិ៍​បាន​ភ្ជាប់​ចិន​ទៅ​នឹង​ចំណុច​ស្នូល​នៃ​ពាណិជ្ជកម្ម​សេរី​ពិភពលោក ដោយ​លោក​បាន​ប្តេជ្ញា​រក្សា​សេដ្ឋកិច្ច​ខ្នាត​យក្ស​​របស់​លោក​អោយ​នៅ​បើក​ចំហ​និង​បាន​ព្រមាន​ទល់​នឹង​ការ​គាំពារ​និយម​នៅក្នុង​សេដ្ឋកិច្ច​សកល​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ដោយ​មាន​ការលើកទឹកចិត្ត​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុង​សប្តាហ៍ លោក​ស៊ី​បាន​និយាយថា អាស៊ី​ប៉ាស៊ីហ្វិក គឺជា​«​អ្នក​នាំមុខ​ក្នុង​ការជំរុញ​កំណើន​​សកល​»​ក្នុង​ពិភពលោក​ដែល​ជួប​ការ​ប្រឈម​ជាច្រើន រួម​មាន​វីរុស​កូរ៉ូណា​។​

​លោក​បាន​ប្តេជ្ញា បើកចំហ​ពាណិជ្ជកម្ម និង​បដិសេធ​លទ្ធភាព​ណាមួយ​នៃ​ការ​បំបែក​សេដ្ឋកិច្ច​ចិន ក្នុង​សម្តី​ដែល​ចង់​សំដៅ​ទៅ​រក​គោលនយោបាយ​ពាណិជ្ជកម្ម​អរិភាព​របស់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ​ដូ​ណា​ល់ ត្រាំ ដែល​បាន​វាយ​ពន្ធ​ខ្ពស់​លើ​ទំនិញ​ចិន​និង​រឹតត្បិត​បច្ចេកវិទ្យា​ចិន​។​

​វេទិកា​អង្គការ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(APEC)​ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​បន្ត​ផ្ទាល់​នៅ​ឆ្នាំនេះ គេ​ឃើញ​មាន​២១​ប្រទេស​ចូលរួម រួម​មាន​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​២ ដែល​​តំណាង​អោយ​ផលិតផល​សរុប​ក្នុងស្រុក​ប្រមាណ​៦០​ភាគរយ​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​តើ លោក​ត្រាំ ដែល​កំពុង​វីរ​វក់​នឹង​លទ្ធផល​ឆ្នោត នឹងចូលរួម​ជំនួប​កំពូល​ដែរ​ឬ​អត់ ឬ​ក៏​បញ្ជូន​តំណាង​ចូលរួម​។​

​ក្នុង​សុន្ទរកថា​មួយ​ដែល​រាល​ចូល​ជ័យជម្នះ​នៃ​សេដ្ឋកិច្ច​ចិន​ក្រោយ​ការ​យក​ឈ្នះ​លើ​វីរុស​កូរ៉ូណា លោក​ស៊ី​បាន​ព្រមាន​បណ្តា​ប្រទេស​នានា​ដែល​នៅ​តែ​អនុវត្ត​របាំង​ពាណិជ្ជកម្ម ថា​នឹង​បង្ក​របួសស្នាម​ដោយ​ខ្លួន​​ឯង​និង​ថា «​ការបើកចំហ​អាចអោយ​ប្រទេស​មួយ​ដើរ​ទៅ​មុខ​ហើយ​ការ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​នឹង​នាំអោយ​ប្រទេស​ដើរ​ថយក្រោយ​»​។

​លោក​បាន​បន្តថា «​ចិន​នឹង​សហការ​យ៉ាង​សកម្ម​ជាមួយ​គ្រប់​ប្រទេស តំបន់​និង​សហគ្រាស​ក្រុមហ៊ុន​ណា​ដែល​ចង់​ធ្វើ​ដូច្នេះ​។​យើង​នឹង​បន្ត​ជ្រោង​ទង់​បើកចំហ​និង​កិច្ចសហការ​គ្នា​»៕

​ស៊ី ជីន​ភីង ថ្លែង​ក្នុង​ជំនួប​កំពូល​APEC តាម​វីដេអូ​បន្ត​ផ្ទាល់​កាលពី​ថ្ងៃ​១៩​វិច្ឆិកា ដោយ​លោក​ប្តេជ្ញា​បើកចំហ​ពាណិជ្ជកម្ម​ចិន​និង​ព្រមាន​អំពី​ការ​គាំពារ​និយម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លី​ក​កំពូល​អឺរ៉ុប​ចុង​សប្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​កាត់បន្ថយ​ចំនួ...

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ា...

លោក​ម៉ូ​រី​ញ៉ូប​ញ្ជាក់​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...