Home ព័ត៌មានជាតិ នយោបាយ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​អាស៊ាន និង​អាស៊ាន​បូក​បី លើ​វិស័យ​មុខងារសាធារណៈ តាម​ប្រព័ន្ធ​វីដេអូ​

ដោយៈ​ម៉េង​ឆៃ​/ ភ្នំពេញៈ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ដឹកនាំ​គណៈ ប្រតិភូ​ក្រសួង​មុខងារសាធារណៈ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​មុខងារសាធារណៈ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​អាស៊ាន បូក​បី (​ចិន កូរ៉េ ជប៉ុន​) (20th Head of ACCSM និង 5th Head of ACCSM+3)​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ រៀបចំ​ដោយ​ការិយាល័យ​គណៈកម្មាធិកា​រ​មុខងារសាធារណៈ ប្រទេស​ថៃ​។

​កិច្ចប្រជុំ បាន​ពិនិត្យ​ការអនុវត្ត​ផែនការ​ការងារ ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ដោយ​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ជា​សមាជិក ក្នុង​ផ្នែក​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ​ការងារ​ផ្អែក លើ​សមត្ថភាព​មន្ត្រី ការកសាង​សមត្ថភាព​ស្ថាប័ន ការពង្រឹង​ភាពជា​អ្នកដឹកនាំ​ការពង្រឹង​តួនាទី របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ាន​របស់​ប្រទេស​ជា​សមាជិក​និង​ការកែទម្រង់​វិស័យ​សាធារណៈ​។

​កិច្ចប្រជុំ ក៏បាន​ទទួលស្គាល់​ចំពោះ​លទ្ធផល​ល្អ​នៃ​ការអនុវត្ត​សេចក្តីប្រកាស​និង​សេចក្តី​ថ្លែង ការណ៍​អាស៊ាន ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារសាធារណៈ និង​បានផ្តល់​សារៈសំខាន់​រួមគ្នា​ចំពោះ ការធ្វើ​ទំនើបកម្ម​មុខងារសាធារណៈ​អាស៊ាន​តាមរយៈ រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក (E-government) និង​ការផ្តល់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (E-Service)​។

​ក្នុងពេល​កន្លងមក កម្ពុជា​ក៏បាន​ដឹកនាំ​រៀបចំ​ឯកសារ​គោលការណ៍​ណែនាំ​របស់​អាស៊ាន ស្តីពី​ការផ្តល់​សេវាសាធារណៈ ដែលជា​ឯកសារ​យុទ្ធសាស្ត្រ សម្រាប់​ការអភិវឌ្ឍ​យន្តការ​នៃ​ការផ្តល់សេវា​សាធារណៈរ​បស់​ប្រទេស​សមាជិក​អាស៊ាន​។

​ឯកសារ​នេះ ត្រូវបាន​ទទួលស្គាល់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ផងដែរ​។

​ទន្ទឹមនេះ កិច្ចប្រជុំ បានអនុម័ត​ផែនការ​សកម្មភាព​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន លើ​វិស័យ​មុខងារសាធារណៈ ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ និង​ផែនការ​សកម្មភាព​ក្នុង​ក្របខណ្ឌ កិច្ចសហប្រតិបត្តិការ​អាស៊ាន លើ​វិស័យ​មុខងារសាធារណៈ​បូក​បី (​ចិន កូរ៉េ ជប៉ុន​) ឆ្នាំ​២០២០១ ដល់ ឆ្នាំ​២០២៥​។

​កម្ពុជា បានលើកឡើង​គម្រោង​ចំនួន​ប្រាំំ រួមមាន​៖ មួយ​.​ទស្សនកិច្ច​សិក្សា​ស្តីពី​ការផ្តល់សេវា សាធារណៈ​នៅ​ប្រទេស​ចិន​និង​កូរ៉េ​,​ពីរ​.​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​អាស៊ាន​បូក​បី​ស្តីពី​ការស្រាវជ្រាវ និង​នវានុវត្តន៍​,​បី​.​សិក្ខាសាលា​ស្តីពី​ភាពជា​អ្នកដឹកនាំ​សម្រាប់​ការកែទម្រង់​,​បួន​.​សិក្ខាសាលា​ស្តី ពី​ឌីជីថល​នីយកម្ម​ក្នុង​រដ្ឋបាល​សាធារណៈ និង​ប្រាំំ​.​វេទិកា​អាស៊ាន​បូក​បី​ស្តីពី​ការផ្តល់សេវា សាធារណៈ​។

​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​អាស៊ាន​ក៏បាន​ឯកភាព​ចំពោះ​ការបន្ត​ពង្រឹង​បណ្តាញ​ស្ថាប័ន​បណ្តុះបណ្តាល​រដ្ឋបាល​សាធារណៈ​របស់​អាស៊ាន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព មន្ត្រីរាជការ​នៃ​ប្រទេស​សមាជិក​អាស៊ាន​។

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះដែរ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​អាស៊ាន និង​អាស៊ាន​បូក​បី បានធ្វើការ​ផ្លាស់ប្តូ​រទ​ស្សនៈ ពាក់​ពា័​ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​

​លោក ព្រុំ សុខា បានលើកឡើង​អំពី​យុទ្ធសាស្ត្រ​ជាតិ និង​វិធានការ​មួយចំនួន​ក្នុង​វិស័យ​មុខងារ សាធារណៈ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​មាន​ជាអាទិ៍​៖​រក្សា​ប្រាក់បៀវត្សរ៍ មន្ត្រីរាជការ​,​ការផ្អាក​ការជ្រើសរើស​មន្ត្រីរាជកា​រ​ក្របខណ្ឌ​ថ្មី​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ជួយ​សន្សំ ថវិកាជាតិ ការរៀបចំ​របៀប​នៃ​ការបំពេញ​ការងារ​រប​ស់​មន្ត្រី​ការរក្សា​ប្រក្រតីភាព​នៃ​ដំណើរការ ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​គោរព​តាម​វិធានការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

​ចំពោះ​ក្របខណ្ឌ​តំបន់ លោក​រដ្ឋមន្ត្រី ព្រុំ សុខា បាន​ស្នើឱ្យ​អាស៊ាន​គួរតែ​បន្ត​ការផ្លាស់ប្តូរ​ព័ត៌មាន ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ចិន កូរ៉េ និង​ជប៉ុន ទាក់ទង​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ទាន់ពេលវេលា​ហើយ​អាស៊ាន​គួរ​បន្ត​ជួយ​ប្រទេស​ជា​សមាជិក​តាមរយៈ​ជំនួយ​មនុស្សធម៌ ផ្អែកលើ​លទ្ធភាព ជាក់ស្តែង កម្ពុ​ជាថ្មីៗ​នេះ បានផ្តល់​ម៉ាស់​ចំនួន​ជាង ២​លាន និង​ឧបករណ៍ សុខាភិបាល​មួយចំនួនទៀត ដល់​ប្រទេស​ឡាវ​ផងដែរ​។​

​ជា​កិច្ចបញ្ចប់ ប្រទេស​សមាជិក​ទាំងអស់ បាន​វាយតម្លៃ​ខ្ពស់ និង​មាន​មោទកភាព​ចំពោះ​កិច្ច​ប្រឹង ប្រែង សមិទ្ធផល និង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​សមាជិក​អាស៊ាន និង អាស៊ាន​បូក​បី លើ​វិស័យ​មុខងារសាធារណៈ​ទោះជា​ស្ថិតនៅក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩​ក៏ដោយ​៕PC

លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ដឹកនាំ​គណៈប្រតិភូ​ក្រសួង​មុខងារ សាធារណៈ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​មុខងារសាធារណៈ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ​អាស៊ាន បូក​បី (​ចិន កូរ៉េ ជប៉ុន​)​។ កិច្ចប្រជុំ​នេះ ធ្វើតាម​ប្រព័ន្ធ​វិ​ដេ​អូ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ (​រូបថត​៖ ក្រសួង​មុខងារសាធារណៈ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម​បញ្ជា​ឲ្យ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំ...

ប្រជុំ​ត្រួតពិនិត្យ និង​គ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...