Home ព័ត៌មានជាតិ សង្គម ប្រទេស​អូស្ត្...

ប្រទេស​អូស្ត្រាលី​នឹង​ជួយ​គាំទ្រ​វិស័យ​មីន​រហូតដល់​ឆ្នាំ​២០២៥

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ព្រំ សុភមង្គល​អគ្គលេខា ធិ​ការ​អាជ្ញាធរ​មីន​បាន​ដឹកនាំ​តំណាង​ប្រទេស​ម្ចាស់ជំនួយ​នៃ​គម្រោង​បោ​សម្អាត​មីន ដើម្បី លទ្ធផល​ដំណាក់កាល​ទី​៤ (CFR-IV) ដែលមាន​ប្រទេស​អូស្ត្រាលី និង អង្គការ UNDP ចុះ​ទស្សនកិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន​។

​នាឱកាស​នោះ លោក ឡាក់ អា​ណុល (Luke Arnold) តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ​គម្រោង CFR-lV​សម្រាប់​ដំណើការ​គម្រោង កន្លងមក និង​អរគុណ​ប្រតិបត្តិ​ករ​ដែល​បំពេញការងារ​ប្រកបដោយ​វិជ្ជា​ជី​វះ​។​

​អូស្ត្រាលី​បានផ្តល់​ថវិកា​ជាង​១០០​លាន​ដុល្លារ​អូស្ត្រាលី លើ​វិស័យ​បោសសម្អាត​មីន​នៅ​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨​ហើយ​អូស្ត្រាលី​សន្យា​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យនេះ រហូតដល់​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...