Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​មួយគ្រ...

រថយន្ត​មួយគ្រឿង​បើក​បុក​រះ​រថយន្ត​មួយគ្រឿង​និង​ម៉ូតូ​២​គ្រឿង​, បុរស​២​នាក់​រងរបួស​ធ្ងន់​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈរថយន្ត​មួយគ្រឿង​បាន​បុក​រះ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​និង​ម៉ូតូ​២​គ្រឿង​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​២​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ រថយន្ត​ម៉ាក Nissan Navara ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-5616 បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ល្មម​ដោយមាន​ម៉ូតូ​២​គ្រឿង​ទៀត មាន​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឃ្លី​ក​ធ្វើដំណើរ​ស្រប​ទិស​គ្នា​។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Camry Hybrid ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-3110 ដែល​បើក​បញ្ច្រាសទិស​គ្នា​បាន​ជ្រុល​មក​បុក​រថយន្ត​ម៉ាក Nissan Navara ពេញទំហឹង​ហើយ​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត បណ្តាលឱ្យ​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង​វិញ​រងរបួស​ធ្ងន់​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...