ដោយៈ សរិទ្ធ / ភ្នំពេញៈ សាខាកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកណ្តាល (ក.ប.ប.) បានពិនិត្យឃើញថា មានស្ថានីយប្រេងឥន្ធនៈ ចំនួន ៩ កន្លែង មានភាពមិនប្រក្រតី ក្រោយពីបានចុះត្រួតពិនិត្យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
មន្ត្រី ក.ប.ប ដោយមានកិច្ចសហការពី អាជ្ញាធរដែនដី បាននាំយករថយន្ត ពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយ ប្រេងឥន្ធនៈ ចំនួន ៣៥ ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ ស្ថានីយ / និងដេប៉ូ នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ៤ ស្ថានីយ / និងដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ៦ ស្ថានីយ និងដេប៉ូ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានធ្វើការវិភាគ លើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេង សាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ របស់បណ្តាស្ថានីយ និងដេប៉ូចែកចាយ ទាំង ៣៥ នេះ ផងដែរ៕PC