Home ព័ត៌មានជាតិ សង្គម ចៅអធិការ អាចា...

ចៅអធិការ អាចារ្យ គណៈកម្មការ​វត្ត​ព្រះពុទ្ធ​ស្វាយរៀង នាំយក​បច្ច័យ និង​ទេយ្យទាន ដល់​សាខា​សម្រាប់​ត្រៀម​បម្រុង​ឆ្លើយតប​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​សាខា នា​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ បានទទួល​អំណោយ​មនុស្សធម៌ ពី​ព្រះ​បណ្ណ​មុនី តី សុ​បុណ្យ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ គណៈធម្មយុត្តិ កនិកាយ​ខេត្តស្វាយរៀង ព្រមទាំង​ព្រះគ្រូ​ចៅអធិការ អាចារ្យ គណៈកម្មការ​វត្ត​ព្រះពុទ្ធ​ស្វាយរៀង បាន​នាំយក​បច្ច័យ និង​ទេយ្យទាន​រួមមាន​អង្ករ​ចំនួន​មួយ តោន មី ៣០ កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ ត្រីខកំប៉ុង​១០​យួរ​និង​ថវិកា​មួយ​រៀល ដល់​សាខា​សម្រាប់​ត្រៀម​បម្រុង​ឆ្លើយតប​នៅពេល មាន​គ្រោះមហន្តរាយ​កើតឡើង ។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។

​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹក​ព្រះទ័យ ដ៏​ថ្លៃថ្លា​របស់ ព្រះអង្គ ដែល​នេះ​ជាការ​លើកទឹកចិត្ត​យ៉ាង​ធំធេង​ចំពោះ​កាកបាទក្រហមកម្ពុជា សម្រាប់​ការនាំយក​អំណោយ​ទាំងនេះ ទៅ​ចាត់ចែង​ប្រគល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត កំពុង​ជួប​ការលំបាក និង​ត្រូវការ ជំនួយ​ជា​ចាំបាច់​ដើម្បី​ដោះស្រាយ​ឆ្លើយតប​ដល់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​បានទទួល​លទ្ធផល​ល្អ ប្រសើរ​ក្នុង​ចលនា​កាកបាទក្រហមកម្ពុជា ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...