Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នក​នាំ​អង្ក...

អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​ចូលរួម​សិក្ខាសាលា​តាម​អន​ឡាញ​ជាមួយ​ជំនាញការ​ចិន

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ នា​រសៀល​ថ្ងៃនេះ លោក ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) បាន​ចូលរួម​ថ្លែង​សុន្ទរកថា ក្នុង​សិក្ខាសាលា​តាម​អន​ឡាញ (Webinar) ស្តីអំពី “​ការតភ្ជាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​រវាង​ចិន និង​កម្ពុជា និង​គុណភាព​ផលិត ផល​ចិន​-​កម្ពុជា​” ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ការអភិវឌ្ឍ​រដ្ឋបាល​រដ្ឋ​សម្រាប់ បទ​ប្បញ្ញត្តិ​នៃ​ប្រទេស​ចិន និង​សាកលវិទ្យាល័យ Dali នៃ​ប្រទេស​ចិន​។

​លោក ឧកញ៉ា សុង សារ៉ន បាន​សម្តែង​ភាព​រីករាយ និង​សាទរ​របស់​កម្ពុជា​ចំពោះ​កិច្ចសហការ ដ៏​ល្អ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដែលមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។

​សូមបញ្ជាក់ថា តាមរយៈ​អនុស្សរណៈ យោគយល់​ចំនួន​៥ តាំងពី​ឆ្នាំ ២០១៤ រហូតមកដល់​ខែ ១០ ឆ្នាំ​២០២០ ទំហំ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​មានការ​កើនឡើង​ដល់​ប​រិ​មាណ ប្រមាណ​ជិត​១​លាន​តោន ហើយ​ចំនួន​រោង​ម៉ាស៊ីន​ដែលមាន​គុណភាព និង​ស្តង់ដារ​សុវត្ថិភាព ចំណីអាហារ ដែល​ឆ្លើយតប តាម​បទដ្ឋាន​ទទួលស្គាល់​ពី​ប្រទេស​ចិន បាន​កើនឡើង ដល់​៤៤ រោង​ម៉ាស៊ីន​។

​ដោយឡែក​សំរាប់តែ​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០​នេះ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់ ប្រទេស​ចិន​បាន​ចំនួន ជិត ២០​ម៉ឺន​តោន ឬ ៣៦.២៦% នៃ​ការនាំចេញ​សរុប​ដែល​គិត​ជា​ទឹក ប្រា​ក់ជាង ១២៤​លាន​ដុល្លារ ហើយ​បិ​រ​មាណការ​នាំចេញ​នេះ គឺមាន​កំណើន ជាង ៥% ផងដែរ​បើ​ប្រៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...