Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ពលរដ្ឋ​ប្រតិ...

​ពលរដ្ឋ​ប្រតិកម្ម​នឹង​ឈ្មួញ​ពីរ​នាក់​ចាក់ដី​លុប​បឹង​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​តាកែវៈ​ ប្រជាពលរដ្ឋ​នៅ​ភូមិ ព្រៃ​មាន ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ប្រតិកម្ម​ជាមួយ​ឈ្មួញ​ពីរ​នាក់​ដែល​បាន​ចាក់ដី​លុប​បឹង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​
​តាម​សម្តី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា នេះ​ថា​ដី​បឹង​ដែល​គេ​រំលោភ​យក​មាន​ទំហំ​ជាង​៤​ហិកតា​ត្រូវបាន​ឈ្មួញ​ពីរ​នាក់​ទី​១​ឈ្មោះ សៀក ប៊ុន​ណា​រី និង​ទី​២​ឈ្មោះ​យួន តុល​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ចាក់ដី​លុប​បឹង​រំលោភ​យក​ដី​របស់​រដ្ឋ​ព្រមទាំង​ហ៊ុមព័ទ្ធ​របង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ចាត់វិធានការ​ផង​ព្រោះថា​បឹង​នេះ​ជា​ប្រភពទឹក​សម្រាប់​ពួកគាត់​យកទៅ​ស្រោចស្រព​ដំណាំ​និង​សត្វ​ផឹក​។​

​លោក ឃុំ ឆន មេភូមិ​ព្រៃ​មាន បាន​ឲ្យ​ដឹងថា គាត់​ធ្លាប់បាន​ហាម​បុគ្គល​ទាំងពីរ​នាក់​ខាងលើ​ដែលថា “​ដី​នេះ​ជា​ដី​បំរុង​របស់​រដ្ឋ​ទេ បើ​រដ្ឋ​ត្រូវការ​វិញ​គាត់​មិនដឹង​ទេ ។​រឿងនេះ​គាត់​បាន​រាយការណ៍​ទៅ​ឃុំ​ហើយ​”​។​
​ចំណែក​លោក ព្រុំ ណែ​ត មេឃុំ​ព្រៃ​ស្លឹក​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​ចាក់ដី​និង​សាងសង់​អី​នោះ​គាត់​បាន​រាយការណ៍​ទៅ​ស្រុក​អស់ហើយ​។ ខ្ញុំ​អត់​ហ៊ាន​ចាត់ចែង​ទេ​រឿង​ហ្នឹង​។​
​តាម​សម្តី​លោក ឈួន ផាន់​នី អភិបាលស្រុក​ទ្រាំង​បាន​ឲ្យ​ដឹងថា​ចំពោះ​រឿង​ដែល​គេ​រំលោភ​យក​ដី​បឹង​ធ្វើជា​កម្មសិទ្ធិ​នោះ​លោក​បាន​ឲ្យ​អភិបាលរង​ស្រុក​ចុះទៅ​ហាមឃាត់​ហើយ​ដោយសារ​តែមាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​លោក ។​ចំណែក​ខាង​ធនធាន​លោក​ក៏បាន​ប្រាប់​ហើយ​ដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...