​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ៈ ការងារ​ហ្វឹកហ្វឺន បាន​ដើរតួនាទី ជា​យុទ្ធសាស្ត្រ យ៉ាងសំខាន់ សម្រាប់​ការពារជាតិ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ព​ជើង​គោក មេបញ្ជាការ​កងពលតូច​លេខ​៧០ បានបញ្ជាក់​ថាៈ ការងារ​ហ្វឹកហ្វឺន បាន​ដើរតួនាទី ជា​យុទ្ធសាស្ត្រ យ៉ាងសំខាន់ សម្រាប់​ការពារជាតិ តាមរយៈ​ការផ្តល់​ចំណេះដឹង និង​ពុទ្ធិ​ដល់​កងទ័ព ជាពិសេស យោធិន វ័យក្មេង ដែលជា​អ្នក​បន្តវេន ជំនាន់​ក្រោយ​។​

​ការបញ្ជាក់​នេះ បានធ្វើ​ឡើង នៅក្នុង​ពិធី​សំណេះសំណាល វាយតម្លៃ​ការងារ និង​ត្រួតពិនិត្យ​ការ​ហ្វឹកហ្វឺន បណ្តុះបណ្តាល បើកបរ​ជំនាញ​រថក្រោះ T55 និង​ជំនាញ​រថពាសដែក BMP1 នៅ​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន ជុំ​គិរី របស់​កងពល​តូ​ចលេ​ខ ៧០ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

​លោក​មេបញ្ជាការ បាន​បន្ថែមថាៈ ផែនការ​ហ្វឹកហ្វឺន បាន​បន្ត​ជម្រុញ​អោយ​យោធិន មាន​សមត្ថភាព និង​គុណភាព​ហ្វឹ​ន​ហ្វឺ​ន បង្កើន​សមត្ថភាព ដល់​កងទ័ព​អោយបាន​យល់ដឹង កាន់តែច្បាស់ និង​ស្ទាត់ជំនាញ ក្នុងការ​បញ្ជា​បាញ់​គ្រាប់ អោយបាន​ល្អ និង​ចំ​គោលដៅ មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រើប្រាស់ សម្ភារ គ្រឿង​បំពាក់ ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ តាម​ភារកិច្ច ដែល​បាន​ចាត់តាំង របស់​កងយោធពល​ខេមរភូមិន្ទ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ជានិច្ច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ក៏បាន​ផ្តាំផ្ញើ​នូវ ការសួរសុខទុក្ខ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ជាពិសេស​នាំនូវ​ពាក្យសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​គិត គូរ និង​យកចិត្ត​ទុក​ដល់​កងកម្លាំង ក៏​ដូច​សិក្ខាកាម និង​យោធា​ចា​រ្យ​ទាំងអស់ ដែល​បាន​នឹង​កំពុង​ហ្វឹកហាត់​រៀនសូត្រ​។
​មេបញ្ជាការ​កងពលតូច​លេខ​៧០ ក៏បាន​នាំយក​នូវ អំណោយ​របស់​សម្តេច​តេ​ជោ មានដូចជា គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ភេសជ្ជៈ និង​ថវិកា​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...