Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ធ្វើដំណើរ​ទៅ​អា​ហ្វ​ហ្គានី​ស្ថាន ខណៈ​អាម៉េរិក​ត្រៀម​ដកទ័ព​និង​ការចរចា​សន្តិភាព​ជាប់គាំង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​មក​ដល់​ទីក្រុង​កា​ប៊ុល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​វិច្ឆិកា​នេះ​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​លោក អា​ស្រា​ហ្វ ហ្គានី នៅ​គ្រា​ដែល​ការចរចា​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាននិង​តំណាង​តា​លីបង់​បាន​ជាប់គាំង ហើយ​អំពើហិង្សា​កំពុង​កើនឡើង​។​

​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ខាន់​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ចាប់តាំងពី​លោកចូ​លកាន់​តំណែង​ជាង​ពីរ​ឆ្នាំ​កន្លងមក​។​វា​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ជាន់​ខ្ពស់​បំផុត​របស់​មន្ត្រី​ប៉ាគី​ស្ថាន​​ទៅ​កាន់​ទីក្រុង​កា​ប៊ុល​ចាប់តាំងពី​កិច្ចពិភាក្សា​សន្តិភាព​បាន​ចាប់ផ្តើមរ​វាង​ពួក​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​រដ្ឋធានី​ដូ​ហា​របស់​កាតា​។​

​ហើយ​វា​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​បាន​ប្រកាសថា​ខ្លួន​នឹង​កាត់បន្ថយ​ចំនួន​ទាហាន​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ពី ៤.៥០០ នាក់​មក​នៅត្រឹម ២.៥០០ នាក់​នៅ​ពាក់កណ្តាល​ខែ​មករា​។​

​ដោយសារ​ត្រូវ​លាឈប់​ពី​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា​ប្រសិនបើ​ចាញ់ឆ្នោត​លោកចូ​បៃ​ដិ​ន ប្រធានាធិបតី​ដូណាល់​ត្រាំ​កំពុង​ព្យាយាម​បញ្ចប់សង្គ្រា​ម​រយៈពេល ១៩ ឆ្នាំ​នៅ​អា​ហ្វ​ហ្គានី​ស្ថានដែល​ជា​ជម្លោះ​​យូរ​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​។​

​ក្រុម​អ្នក​រិះគន់​បាន​រិះគន់​លោក​ត្រាំ​ចំពោះ​ការ​កំណត់​ពេលវេលា​នៃ​ការ​ដកទ័ព​ចេញ​ឱ្យ​ចំ​ថ្ងៃ​គាត់​ចុះចេញ​ពី​តំណែង​ដែល​ផ្ទុយ​ពី​ការវិវត្ត​មួយចំនួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​កន្លែង​ដែល​អាម៉េរិ​ក​នឹង​​ដកទ័ព​មួយចំនួនធំ​ចេញ​។​

​ហើយ​នៅ​ខាងក្រៅ​អាហ្គានីស្ថាន គ្មាន​ហានិភ័យ​អស្ថិរភាព​ណា​ធំ​ជាង​នៅ​ប៉ា​គី​ស្ថាន ដែល​នៅ​ជិតខាង​នោះ​ឡើយ​។​

​ការ​មិន​ទុកចិត្ត​បាន​រាំងខ្ទប់​ទំនាក់ទំនងរ​វាង​ប្រទេសជិតខាង​ទាំងពីរ ដោយសារតែ​ការគាំទ្រ​របស់​ប៉ា​គី​ស្ថាន​ចំពោះ​ពួក​តា​លី​បង់​ក្នុងអំឡុងពេល​ពី​រទស​វត្សរ៍​កន្លងមកនេះ​។​ហើយ​នៅពេល​ដែល​ពួក​​សកម្ម​ប្រយុទ្ធ​បាន​ចាប់ផ្តើម​ធ្វើ​ការវាយប្រហា​រ​នៅ​ខាងក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​នោះ ប៉ា​គី​ស្ថាន​បាន​ចោទប្រកាន់​អាហ្គានីស្ថាន​ថា​បង្ក​បញ្ហា​នៅក្នុង​ព្រំដែន​របស់​ខ្លួន​។​

​ខណៈ​លោក​ខាន់​កំពុង​ឆ្ពោះ​ទៅ​ទីក្រុង​កា​ប៊ុល ការិយាល័យ​ការបរទេស​របស់​ប៉ា​គី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការ​ផ្តោត​សំខាន់​គឺ​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កាន់តែ​ស៊ីជម្រៅ​​រវាង​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន ដំណើរការ​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន និង​ការអភិវឌ្ឍ​និង​ការតភ្ជាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា តួនាទី​របស់​ប៉ា​គី​ស្ថាន​នៅក្នុង​កិច្ចចរចា​សន្តិភាព​គឺ​មាន​សារៈសំខាន់​ណាស់ ជាពិសេស​ដោយហេតុ​ថា​ប៉ា​គី​ស្ថាន​មាន​ឥទ្ធិពល​លើ​ថ្នាក់ដឹកនាំ​តា​លី​បង់​ទោះបីជា​ប៉ា​​គី​ស្ថាន​និយាយ​ថា​ឥទ្ធិពល​បាន​ធ្លាក់ចុះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏​ដោយ​។​

​តំណាង​ពិសេស​របស់​វ៉ាស៊ីនតោន​ដើម្បី​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​គឺលោក ហ្សា​ល់​មេ ខា​លីហ្សា​ដ បាន​ធ្វើ​ដំណើរ​ជា​ច្រើនលើក​ទៅ​កាន់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​សន្តិភាព​៕

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...