Home អត្ថបទពាណិជ្ជកម្ម ការបរិច្ចាគ​ឈ...

ការបរិច្ចាគ​ឈាម​ថយចុះ​ប្រមាណ​៧០​ភាគរយ​ក្នុង​កំលុង​កូ​វីដ​-១៩

​ដោយៈ ញ៉ែម សុផល​/ភ្នំពេញ​៖ ចំនួន​អ្នកបរិច្ចាគឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ថយចុះ​យ៉ាងខ្លាំង ក្នុងកំលុងពេល​កូ​វីដ​-១៩​នេះ​ ជាហេតុ​នាំឱ្យ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​អំពាវនាវ​ឱ្យមាន​ការរួម​គ្នា​ធ្វើ​អំណោយ​ឈាម​ឱ្យបាន​ច្រើន​ថែមទៀតដើម្បី​ជួយសង្គ្រោះ​ជីវិត​។​

លោក Kamata Keiya នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យ​បានបរិច្ចាគ​ឈាម​(រូប៖ សុផល)

​ក្នុងពេល​ទទួល​អំណោយ​ឈាម​នៅ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យ​នា​ព្រឹក​ថ្ងៃទី​១៩​វិច្ឆិកា​នេះ លោក​វេជ្ជបណ្ឌិត ហៃ សុខ​ហេង អនុប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ក្នុង​កំ​លុ​ងពេល​កូ​វីដ​-១៩​នេះ​ចំនួន​អ្នកស្ម័គ្រចិត្ត​មក​បរិច្ចាគ​ឈាម​នៅនឹងកន្លែង បាន​ថយចុះ​យ៉ាងខ្លាំង​គឺ​ប្រមាណ​៧០​ភាគរយ​។​លោក​បាន​បញ្ជាក់ថា​៖«ចាប់ពី​ខែកុម្ភៈ​មកដល់ពេលនេះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ជួប​ការលំបាក​ក្នុងការ​ប្រមូល​អំណោយ​ឈាម​ដោយសារតែ​ការ​រាត​ត្បាត​កូ​វីដ​១៩​។​តែ​ទោះជា​យ៉ាងណាក៏ដោយ​មាន​បងប្អូន​ក្រុមគ្រួសារ​របស់​អ្នក​ជំងឺ​ដែល​ត្រូវការ​ឈាម បានមក​ចូលរួម​ធ្វើ​អំណោយ​ឈាម​ជា​បន្តបន្ទាប់​»។

ទន្ទឹមគ្នានេះ​លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​សហគ្រាស​ឯកជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​ច្រើ​នព្រោះ​ឈាមមាន​សារៈសំខាន់​បំផុត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។​

ទាក់ទង​នឹង​ការបរិច្ចាគ​ឈាម​នេះដែរ លោក Kamata Keiya នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យ​បាន​មានប្រសាសន៍ថា​៖​ការរៀបចំ​បរិច្ចាគ​ឈាម​នៅ​ថ្ងៃ​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការបរិច្ចាគ​ឈាម​។​នេះ​ជាការ​ធ្វើ​អំណោយ​ឈាម​លើក​ទី​៦​ហើយ​របស់​មន្ទីរពេទ្យ​សាន់​រ៉ា​យ ​។​ ក្នុង​១​ឆ្នាំការបរិច្ចាគ​ឈាម​​នេះ​ធ្វើឡើង​២​ដង​ចាប់ពី​ឆ្នាំ​២០១៨​មក​។​

លោក Okawada Manabu នាយក​គ្រប់គ្រង​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យ​ភ្នំពេញ បានឱ្យដឹងថា​៖​មាន​អ្នកស្ម័គ្រចិត្ត​ជាង​១០០​នាក់​បាន​បរិច្ចាគ​ឈាម​នៅថ្ងៃនេះ​។​កម្មវិធី​នេះ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​សម្រាប់​ប្រជាជន​ខ្មែរ​។​យើង​ជា​មន្ទីរពេទ្យ​ជប៉ុន ដែលមាន​ពលរដ្ឋ​ខ្មែរ​ធ្វើការ ដូច្នេះ​ការបរិច្ចាគ​ឈាម​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ជួយ​ជនជាតិខ្មែរ ជាពិសេស​ពេល​កំពុងមាន​វិបត្តិ​កូ​វីដ​១៩​នេះ​។

លោក​វេជ្ជបណ្ឌិត ហៃ សុខ​ហេង តំណាងឱ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យ ដែល​បានរៀបចំ​ធ្វើ​អំណោយ​ឈាម​ជា​រៀង​រាល់ឆ្នាំ​។​នេះ​ជាការ​ចូលរួម​កិច្ចការ​មនុស្សធម៌​ដ៏​ប្រពៃបំផុត​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...