Home ព័ត៌មានជាតិ នយោបាយ សម្តេច​រាជបុត...

សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម​អរុណរស្មី ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានតែងតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​។ ឥស្សរជន​ដែល​ទទួលបាន​នូវ​តែងតាំង​នោះ គឺ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។


​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ត្រូវបាន​គេ​ដឹងថា គឺជា​ស្ថាប័ន​អប់រំ​សង្ឃ​និង​បញ្ញាជន​កម្ពុជា មួយ ។​
​ក្នុង​ផេ​ក​ដែលមាន​ឈ្មោះថា Royal du Cambodge​នៅថ្ងៃនេះ​បានសរសេរថា​សូម​អបអរសាទរ និង​ថ្វាយ​ព្រះពរ​សព្ទសាធុការ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុងឱកាស​ដែល​ព្រះអង្គ​ត្រូវបាន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ជា “​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​” ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular