Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​បរិស្ថានៈ ព័ត៌មាន​ដែល​ក្រុម​សកម្មជន នយោបាយ ជ្រក​ក្រោម​ស្លាក អ្នក​បរិស្ថាន លើកឡើង គឺ​ការព្យាយាម​បំភ្លៃ​ព័ត៌មាន ចិញ្ចឹម​ទំនាស់ លើ​បញ្ហា​ព្រៃ​ឡង់​

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ថាៈ ព័ត៌មាន​ដែល​ក្រុម​សកម្មជន នយោបាយ​ជ្រក​ក្រោម​ស្លាក អ្នក​បរិស្ថាន កំពុង​លើកឡើង​នេះ គឺ​ការព្យាយាម​បំភ្លៃ​ព័ត៌មាន ចិញ្ចឹម​ទំនាស់ លើ​បញ្ហា​ព្រៃ​ឡង់ ក្រោម​ការរៀបចំ ច្បាស់លាស់​មួយ ពី​ម្ចាស់ជំនួយ​របស់​ពួកគេ​។​

​អ្នកនាំពាក្យ បាន​បន្តថាៈ យោងតាម​ឯកសារ និង​ការចុះពិនិត្យ​ផ្ទាល់ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅ​តំបន់​នោះ អ្វីដែល​ក្រុម​សកម្មជន​នយោបាយ​ទាំងនោះ បានឃើញ គឺ​ស្ថិតនៅក្នុង​ក្រុមហ៊ុន ហើយ​ជា​ឈើ ដែល​ក្រុមហ៊ុន បានមកពី​ការប្រមូល​ផល អនុផល​ព្រៃឈើ ក្នុង​អនុតំបន់ ២ អនុតំបន់​៣ និង​អនុតំបន់ ៤ នៃ​សម្បទាន​ដី​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន PNT គ្មាន​ការកាប់​ជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ចូល​ក្រុមហ៊ុន​ទេ ព្រោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ដើរល្បាត​យ៉ាង​ហ្មត់ចត់ នៅ​តំបន់​នោះ​ជាប្រចាំ​។​

​បើតាម​លោក​ដឹង ការប្រមូល​ផល និង​អនុផល​ព្រៃឈើ​នេះ បានទទួល​ការអនុញ្ញាត ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ត្រូវអនុវត្ត ការបង់ថ្លៃ​សួយ​សារ និង​បុព្វលាភ ជូន​រដ្ឋ​ស្របតាម​ច្បាប់​។ សម្ភារ​ដែល​ប្រើប្រាស់ ក្នុងការ​ប្រមូល​ផល និង​អនុផល​ព្រៃឈើ ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច ក៏ត្រូវ​បានទទួល​ការអនុញ្ញាត ស្របតាម​ច្បាប់​ដែរ​។ ដូច្នេះ​គួរ​កុំ​ព្យាយាម បំភ្លៃ​ការពិត ហើយ​យុទ្ធនាការ​សម្អុយ​ឈ្មោះ​កម្ពុជា​ថា ជា​ប្រទេស​ដែល​កាប់​ឈើ ច្រើនជាងគេ លើ​ពិភពលោក​របស់​ពួកគេ នឹងមិន​ទទួលជោគជ័យ​ទេ ព្រោះ​កម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ដែល​បាន​គិតគូរ និង​មាន​វិធានការ ប្រសិទ្ធភាព​ខ្ពស់ លើ​ការពារ​អភិរក្ស​ជីវៈចម្រុះ​។ ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នេះ គ្មាន​ជំងឺ​តួឯក​នោះទេ ហើយ​ខ្ញុំ​គូសបញ្ជាក់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន បាន​នឹង​កំពុង​សហការ យ៉ាង​ស្អិតរ​មួ​ត ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង របស់ USAID និង​សហគមន៍​តំបន់ការពារធម្មជាតិ បន្ត​កិច្ចការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់​ជានិច្ច ក្នុង​តំបន់​ព្រៃ​ឡង់ និង​តំបន់ការពារធម្មជាតិ​ទាំងអស់ នៅ​កម្ពុជា ដើម្បី​ការពារ​ធនធានធម្មជាតិ ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស រាប់​ជំនាន់ ទៅមុខទៀត​។​

​ការឆ្លើយតប​របស់ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​សកម្មជន​ប​រិ​ស្ថាន អះអាងថា មាន​ក្រុមហ៊ុន​ចំនួន​៣ គឺ​ក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក ( Think Biotech Co.,Ltd) ក្រុមហ៊ុន ធី​ង៉ា អភិវឌ្ឍន៍ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុន​ភី​អ៊ី​ន​ធី (PNT) នៅតែ​បន្តសកម្មភាព​កាប់​ឈើ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ និង​ឈើមូល​ធំៗ ដុះ​តាម​ស្រែចម្ការ​របស់​ពលរដ្ឋ នៅជាប់​ព្រៃ​ឡង់ ក្នុង​ខេត្តព្រះវិហារ​។ ការលើកឡើង​នេះ ក្រោយពី​ពួកគេ បាន​ចុះ​ស្រាវជ្រាវ បទល្មើស​ព្រៃឈើ នៅ​តំបន់​នោះ រយៈពេល​ជាង ១​សប្ដាហ៍ នាពេល​ថ្មីៗ​នេះ​។ គំនរ​ឈើ​រាប់រយ​ដើម មានមុខ​កាត់​ចាប់ពី ៤​តឹក​ឡើងទៅ ប្រវែង​ជាង ៥​ម៉ែត្រ ត្រូវបាន​ក្រុម​សកម្មជន​បរិស្ថាន និង​ប្រជា​សហគមន៍ ប្រទះឃើញ ក្បែរ​បរិវេណ​ក្រុមហ៊ុន ភី​អ៊ី​ន​ធី ឋិត​ក្នុង​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្តព្រះវិហារ​។ សកម្មជន​បរិស្ថាន បាន​និយាយថា រថយន្ត​ច្នៃ ៧​គ្រឿង កំពុង​សម្រុក​ដឹកឈើ​មូល​ធំៗ រួមមាន ធ្នង់ នាងនួន ឈ្លីក កកោះ និង ដើមឈើ​ផលិត​ជ័រទឹក ដែល​ដុះ​តាម​ចម្ការ​ស្រែ​អ្នកស្រុក ចូលក្នុង​ការដ្ឋាន របស់​ក្រុមហ៊ុន ភី​អ៊ី​ន​ធី ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...