Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់ ...

​បុរស​ម្នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ប្រឆាំង​អ្នករាជការ​សាធារណៈ ត្រូវ​តុលាការ​ដោះលែង​វិញ​

ដោយៈ ស​រិ​ទ្ធ​- រ៉ា​ម៉ន / ភ្នំពេញៈ បុរស​ម្នាក់ ដែល​យក​រថយន្ត ទៅ​ចត​រារាំង​ការដ្ឋាន សាងសង់​ខុន​ដូ មួយកន្លែង ដើម្បី​ទាមទារ​ឱ្យមាន​ដំណោះស្រាយ ប្រព័ន្ធ​លូ ត្រូវ​សមត្ថកិច្ច​នគរបាល ខណ្ឌទួលគោក បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន ចោទប្រកាន់​ពីបទ ប្រឆាំងនឹង​អ្នករាជការ សាធារណៈ ។​

​ក្រោយ​ការសាកសួរ​រួចហើយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង បុរស​រូបនេះ ឲ្យ​មាន​សេរីភាព​វិញ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។​

​បុរស​រូបនេះ ឈ្មោះ ជា លាង អាយុ​៤២​ឆ្នាំ មុខរបរ មើល​ការខុសត្រូវ​ផ្ទះជួល ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ដើមចម​ដែល​នាំ​ឲ្យ​មាន ការឃាត់ខ្លួន​នេះ ផ្តើមចេញពី​ការសាងសង់ ខុន​ដូ មួយកន្លែង​របស់​ឈ្មោះ វ៉ា គាវ ភេទ​ស្រី និង​ឈ្មោះ វ៉ា អ៊ឹង ភេទ​ស្រី ស្ថិតនៅក្នុង​ដី​ឡូ​តិ៍ លេខ​៩៨៦ ផ្លូវ​កម្ពុជា​ក្រោម និង​ផ្លូវ​ក្រោយ​លេខ​១៣២ ដែល​បាន​សាងសង់ ប៉ះពាល់​បង្ក​ឱ្យ​ស្ទះលូ អ្នកជិតខាង ដោះស្រាយ​មិនទាន់​ចប់ បង្កឱ្យមាន​ការប៉ះពាល់ អ្នកជិតខាង ធ្វើឱ្យ​អ្នក​ក្បែរ​ខាង យក​រថយន្ត ទៅ​ចត​រារាំង​ការដ្ឋាន ជាហេតុ​ធ្វើឱ្យមាន ការប៉ះទង្គិច​គ្នា នៅពេលដែល​សមត្ថកិច្ច ចុះទៅ​ស្ទួ​ច​យក​រថយន្ត នោះ​តែម្តង​។​

​អាជ្ញាធរ​ខណ្ឌទួលគោក បានបញ្ជាក់​ថាៈ បុរស​ក្នុង​វ័យ​៤២​ឆ្នាំ​ម្នាក់ ត្រូវបាន​ត្រូវ​អាជ្ញាធរ​ខណ្ឌទួលគោក ឃាត់ខ្លួន ហើយ​វាយខ្នោះ​ភ្លាមៗ ដោយ​ចោទ​ពីបទ « ប្រឆាំងនឹង​អ្នករាជការ សារ​ធា​រណ​: » ខណៈដែល​បុរស​ម្នាក់​នោះ បើករថយន្ត​មក​ចត​ចំ​កណ្ដាល​ទ្រូងផ្លូវ មិន​អាចឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ ហើយ​នៅពេល ក្រុម​ប្រតិបត្តិការ ណែនាំ​ឲ្យ​បើករថយន្ត ចេញពី​ទ្រូងផ្លូវ បែរជា​បដិសេធ ហើយ​ពេល​ក្រុម​ប្រតិបត្តិការ យក​ខ្នោះ​ចាក់​កង់​រថយន្ត និង​ត្រៀមលក្ខណៈ ស្ទូច​រថយន្ត ចេញ​ពីលើ​ទ្រូងផ្លូវ ក៏​ដណ្ដើមយក​ខ្នោះ ពី​សមត្ថកិច្ច ដោយ​រារាំង​មិន​ឲ្យ​ចាក់​កង់​រថយន្ត ហើយ​យក​ខ្នោះ​កំទេចចោល ហើយ​បោះ​ចូល ទៅ​ក្នុងផ្ទះ​របស់ខ្លួន ទើប​សមត្ថកិច្ច ឃាត់ខ្លួន​តែម្តង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...