Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ប៉ូ...

ឃាត់ខ្លួន​ប៉ូលិស​ម្នាក់ ដែល​ដក​កាំភ្លើង គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា ដោយសារ​ជម្លោះ ក្នុង​វង់​ផឹកស៊ី​

ដោយៈ ស រិ​ទ្ធ / ភ្នំពេញៈ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ឃាត់ខ្លួន មន្ត្រីនគរបាល អន្តរាគមន៍​ព្រែក​ឯង​ម្នាក់ ពាក់ព័ន្ធ​បទល្មើស ដក​កាំភ្លើង បញ្ចូល​គ្រាប់ គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា និង ជា​មិត្តភក្តិ​គ្នា ផងដែរ ដោយសារ​ជម្លោះ ក្នុង​វង់​ផឹកស៊ី ។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ប៉ូលិស​រូបនេះ នៅ​ចំណុច​ផ្ទះ របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់ថាៈ ជនសង្ស័យ ជា​ប៉ូលិស​រូបនេះ មានឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីនគរបាល​អន្ត​រាគ​មន៍ ព្រែក​ឯង ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីប៉ូលិស​ដូចគ្នា ។​

​អង្គហេតុ​នៃ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច ថ្លែងថា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ជនសង្ស័យ និង​ជនរងគ្រោះ ជា​មិត្តភក្តិ​នឹង​គ្នា បាននាំគ្នា​ទៅ​ផឹកស៊ី ក្នុង​ភោជនីយដ្ឋាន​មួយ យីហោ ហ្ស៊ឹ​ម ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​មិត្តភក្តិ​ផ្សេងទៀត ប្រហែល ១០ នាក់ ។​

​លុះ​ពេល​ផឹកស៊ី បាន​មួយសន្ទុះ ក្រោយមក ជនសង្ស័យ ឈ្មោះ រ៉េត សុគន្ធ បាន​ហុច​បារី មួយ​ដើម ទៅអោយ​ជនរងគ្រោះ ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ​នៅពេល​ហុច​បារី​នោះ បារី​បាន​ធ្លាក់​ទៅលើ​ដី ហើយ​ជនសង្ស័យ ក៏​អោន​រើស​បារី ដែល​ធ្លាក់​ទៅលើ​ដី ហុច​ទៅអោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ មិន​ព្រមយក ដោយ​ចង់បាន​បារី​ថ្មី ធ្វើអោយ​ជនសង្ស័យ និយាយថា ជនរងគ្រោះ មើលងាយ​ខ្លួន ។​

​ក្រោយមក ជនសង្ស័យ បាន​ទាញ​អាវុធ​ខ្លីម៉ាក Lock19 ផលិត​នៅ​ប្រទេស​អាម៉េរិក ចេញពី​កាបូប​ដាក់​សម្ភារ មក​បញ្ចូល​គ្រាប់ រួច​ភ្ជង់​គំរាម​បាញ់ ទៅលើ​ជនរងគ្រោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ​ពេលនោះ ក៏​ត្រូវបាន​មិត្តភក្តិ រួម​តុ​ជាមួយគ្នា បាន​ឃាត់ បំបែកចេញ រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ បាន​រត់គេចខ្លួន ។ ចំណែក​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា សមត្ថកិច្ច ក៏​តាម​ចាប់ខ្លួន​ជនសង្ស័យ បានតែ​ម្តង ។ ពេលនេះ សមត្ថកិច្ច កំពុង​សាកសួរ ជនសង្ស័យ តាម​នីតិវិធី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាមច្បាប់ ៕/V​

ជនសង្ស័យ ឈ្មោះ រ៉េត សុគន្ធ

 អាវុធ​ខ្លីម៉ាក Lock19 ផលិត​នៅ​ប្រទេស​អាម៉េរិក

ជនសង្ស័យ ឈ្មោះ រ៉េត សុគន្ធ

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...