​កំប្លោក ឬ​ត្រកៀតប៉ោង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស​សត្វ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​ជា​ស្មៅទឹក​ពួក​ត្រកៀត ភិនភាគ​ដូច​ត្រកៀត ប៉ុន្ដែ​កាលដែល​នៅ​តូច មានពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង បន្ទាប់មក​ទើប​បែកចេញ​ពន្លក​ជា​ស្លឹក ព្រោះហេតុនោះ​ទើប​ហៅថា ត្រកៀតប៉ោង ។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​បានបញ្ជាក់​ពី​ការស្រាវជ្រាវ​គេ​បាន​រកឃើញថា​ត្រកៀតប៉ោង​មាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់ គឺ​ផ្កា​ដែល​អ្នកខ្លះ​យក​ធ្វើជា​អន្លក់ ចំនែកឯ​ធាង​វា​គេ​ប្រើ​ជា​បន្លែ​ក៏បាន​។ ធាង និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ ក្របី​ស៊ី​។ ធាង​វា​បើ​កាត់​ហាលថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែចំណង ខ្សែ​ចែវ ធ្វើ​អង្រឹង ធ្វើ​កន្ទេល ធ្វើ​សំពៀត ។​ល​។​កំប្លោក​មាន​គ្រប់ទិសទី​នៅតាម​ទីកន្លែង​ដែលមាន​ទឹក ដូចជា​ស្រះ​ជាដើម ហើយ​បាន​កើតកូន​កើត​ចៅ​ច្រើន​ស្ទើ​ពេញ​ស្រះ​តែម្តង ។
​ជាមួយគ្នា​បើ​គេ​និយាយ​ពី​សម្រស់​វិញ​នោះ គឺថា​ពិតជា​រុក្ខជាតិ​ដែល​ដុះ​លើ​ផ្ទៃ​ទឹក​យ៉ាង​ស្រស់ស្អាត​មែនទែន​តែម្តង​។​

​យោងតាម​វចនានុក្រម​សម្តេច​សង្ឃរាជ​ជួន​ណាត បាន​ពន្យល់ថា​”​ត្រកៀតប៉ោង​(​នាមសព្ទ​)
​ឈ្មោះ​ស្មៅទឹក​ពួក​ត្រកៀត បែប​ភាព​ដូច​ត្រកៀត ប៉ុន្តែ​កាលដែល​នៅ​តូច មានពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង តទៅ​ទើប​បែកចេញ​ជា​ពន្លក​ជា​ស្លឹក ព្រោះហេតុនោះ ទើប​ហៅថា ត្រកៀតប៉ោង​; ត្រកៀត​នេះ​មាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់ គឺ​ផ្កា​មាន​ជន​ខ្លះ គេ​ប្រើ​ជា​អន្លក់​, ​ធាង​គេ​ប្រើ​ជា​បន្លែ​ក៏បាន​; ធាង​និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ​, ​ក្របី​ស៊ី​; ធាង​បើ​កាត់​ហាលថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែចំណង​, ​ខ្សែ​ចែវ​, ធ្វើ​អង្រឹង​, ​ធ្វើ​កន្ទេល​, ​ធ្វើ​សំពៀត ។ ល ។


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular