ដោយៈ ជាសីហៈ/ភ្នំពេញៈការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិគ្រោងនឹងរៀបចំនាថ្ងៃទី០៥ ខែធ្នូ នៅខេត្ត សៀមរាប។
សហព័ន្ធខ្មែរកីឡាទោចក្រយានបានអះអាងថា ការប្រកួតនេះសហព័ន្ធនឹងចាប់ផ្តើមពង្រឹង គុណភាពបច្ចេកទេស ដើម្បីសម្រួចគោល ដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ដោយឡែកចំពោះការប្រកួតកីឡានេះវិញ សហព័ន្ធបានអះអាងថា ការប្រកួតឆ្នាំនេះនឹងអនុឡោម តាមគោលការណ៍ អន្តរជាតិ ទាំងក្បួនច្បាប់ការប្រកួតបច្ចេកទេស និងមន្ត្រីបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យផែន ការយុទ្ធសាស្ត្រឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានលទ្ធផល ល្អប្រសើរ ជាមួយគ្នា សហព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាលផងដែរ៕